Ad Code

ស្ត្រី​ម្នាក់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ ប្រទះ​ឃើញ​ស្លាប់​ស្អុយ​រលួយ​នៅ​លើ​ដើមឈើ

កំពង់ឆ្នាំង ​៖ ​ស្ត្រី​ម្នាក់​បាន​យក​ក្រមា​ចង.ក​សម្លាប់​ខ្លួន​នឹង​មែកឈើ​ក្បែរ​គុម្ព​ឫស្សី រហូត​សព​មាន​សភា​ព​ស្អុយរលួយ ​បន្ទាប់ពី​បាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ទើប​ក្រុម​គ្រួសារ​បាន​រក​ឃើញ​នៅ​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំ​ពង់ឆ្នាំង​។​

​ ​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ សព​ស្ត្រី​រូប​នេះ​មាន ឈ្មោះ កែវ សារិន អាយុ​៦០​ឆ្នាំ រស់​នៅ​ភូមិ​អណ្ដូង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ត្រី​រូប​នេះ​បាន​មកលេង​បងប្អូន​គាត់​នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​លា​ប្អៀ​រ លុះដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​នៅ​វេលា​ម៉ោង​៤​ល្ងាច​ស្ត្រី​រូប​នេះ​បាន​ចេញ​បាត់​ពី​ផ្ទះ​បងប្អូន នៅ​ពេល​នោះ​បងប្អូន​បាន​នាំ​គ្នា​ដើរ​រក​ដែរ​ តែ​រក​មិនឃើញ​ឡើយ​។



លុះដល់​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល មាន​ក្មួយ​ស្រី​ម្នាក់​របស់​សព​ស្ត្រី​រូប​នោះ​បាន​ទៅ​មើល​ទា ហើយ​ពេល​ដេញ​ទា​ចុះ​ទឹក គឺ​នៅ​ក្បែរ​គុម្ព​ឫស្សី​នោះ ក៏​ស្រាប់​តែ​មាន​ធុំក្លិន​ស្អុយ ពេល​នាង​បាន​ដើររក​មើល​ក៏​បាន​ប្រទះឃើញ​សព​ស្ត្រី​រូប​នេះ​ចង.ក​សម្លាប់​ខ្លួន​ ដោ​យ​យក​ក្រមា​ចង.ក​ទៅ​នឹង​មែកឈើ​ក្បែរ​ដើម​ឫស្សី ហើយ​នាង​ក៏​បាន​រត់​ទៅ​ប្រាប់​អ្នកផ្ទះ​ឲ្យ​មក​មើល និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដើម្បី​មក​ធ្វើការ​ពិនិត្យ​សាកសព​នៅ​កន្លែង​កើត​ហេតុ​។​

​ ​

ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចមក​បាន​សន្និដ្ឋាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះ ពិតជា​បាន​ចង.ក​សម្លា​ប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយសារតែ​តូចចិត្ត​នឹង​មាន​ជំងឺ​ប្រចាំ​កាយ​ក្រីក្រ​គ្មាន​លទ្ធភាព​ព្យាបាល​។​


បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​គាត់ ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​៕




ស្ត្រី​ម្នាក់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ ប្រទះ​ឃើញ​ស្លាប់​ស្អុយ​រលួយ​នៅ​លើ​ដើមឈើ

Post a Comment

0 Comments

Close Menu