Ad Code

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​ករណី គ្រឿងញៀន​១៧​នាក់ បញ្ជូន​ទៅ​តុលាការ

សៀមរាប ៖ អាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១៧​នាក់ នៅ​ចំណុច​៥​កន្លែង​ផ្សេងគ្នា ក្នុង​ខេត្តសៀមរាប ដើម្បី​ការពារ​អនុវត្ត​បង្ការ​បទល្មើស​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ មុន​ថ្ងៃ​អុំ​ថ្ងៃ​អុំទូក។


ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​ និង​ ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៧​នាក់​ នៅ​ចំណុច​៥​កន្លែង​ផ្សេងគ្នា ក្នុង​ខេត្តសៀមរាប​នោះ​ធ្វើឡើង ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​លោក​អនុ​សេនី​យ៍​ឯក​ធា​វ ច​ន្ទ័​តារា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​បញ្ជា​ដោយ​លោក​វរ​សេនី​យ៍​ទោ​ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង សម្រួល​នីតិ​វិធី ដោយ លោក សំរិទ្ធ សុខុន  ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត។


នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ ខេត្ត​លោក​អនុ​សេនី​យ៏​ឯក​ធា​វ ច​ន្ទ័​តារា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ថា ក្នុង​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​អ្នក​ជួញ​ដូរ​គ្រឿងញៀន​ជាក់ស្តែង​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ និង អន្តរជាតិ​បាន​១​ករណី​ស្មើ​៥​លើក​និង​៥​ចំណុច​ផ្សេងគ្នា​ក្នុង​ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៧​នាក់​ទី​១/​ចំណុច​ ភូមិ វាល សង្កាត់ គោកចក ក្រុង​សៀមរាប​ទី​២/​ចំណុច​ ភូមិ​វត្ត​ដំណាក់ សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប ទី​៣/ ចំណុច​ ភូមិ កសិកម្ម សង្កាត់ ស្រ​ង៉ែ​ក្រុង​សៀមរាប ទី​៤/​ចំណុច​ ភូមិ ត្រាង ឃុំ ក​ណ្តែ​ក ស្រុក ប្រាសាទបាគង និង​ទី​៥/​ចំណុច​ ភូមិ គោក​ជួន ឃុំ ពួក ស្រុក ពួក ខេត្ត សៀមរាប​រួច​យក​មក​សួរ​នាំ​នៅ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត។


លោក​បន្ត​ថា ជនសង្ស័យ​ចំនួន ១៧ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១/​ឈ្មោះ អឿ ឃ​ន  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក ទី​២/​ឈ្មោះ ឃឿន ជុំ  ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទី​៣/ ឈ្មោះ មឿ​យ រ៉ា​ម៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ទី​៤/​ឈ្មោះ សោម ឡង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ នៅផ្ទះ ពួកគេ​ទាំង​៤​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ទី​៥/​ឈ្មោះ ម៉ាណ គឹម​រី ហៅ​កាំ រី​ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​បច្ចុប្បន្ន ភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ទី​៦/​ឈ្មោះ តែ ហុង​ស៊ឺ  ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម​ទី​៧/​ឈ្មោះ រិ​ន វិចិត្រ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត​រស់នៅ​ភូមិ វិហារ​ចិន សង្កាត់​ស្វាយដង្គំ​ទី​៨/​ឈ្មោះ ឡោ សុខ​ភ័​ក្ក្រ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាង​ឡាន ទីលំនៅ​បច្ចុប្បន្ន ភូមិ ទ្រាំង សង្កាត់​ស្លក្រាម ​ទី​៩/​ឈ្មោះ ផាន់ សី​ណាត  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ រត់​រ៉ឺម៉ក​ទីលំនៅ​បច្ចុប្បន្ន ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ​ទី​១០/​ឈ្មោះ ងួន តា​រ៉ា  ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ រត់​រ៉ឺម៉ក ទីលំនៅ​បច្ចុប្បន្ន ភូមិ វត្ត​បូព៌ សង្កាត់​សាលា​កំរើក​។​     ទី​១១/​ឈ្មោះ វ៉​យ សីលា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស ថ្នាក់​ទី​១០​វិទ្យាល័យ​បន្ទាយ​អំពិល ទី​១២/​ឈ្មោះ សិទ្ធ កក្កដា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទី​១៣/​ឈ្មោះ រស់ ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ រត់​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ទាំង​៣​នាក់​រស់នៅ​ឃុំ​ពួក​ស្រុក​ពួក​ទី​១៤/​ឈ្មោះ ហ៊ុយ ថាវ​រ៉ា​ក់ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ពួក  មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ទី​១៥/​ឈ្មោះ រិ​ន សារ៉ូ ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាង​ធ្វើ​ស៊ុំ​រូបថត​រស់នៅ​ភូមិ​គោក​ក្រសាំង សង្កាត់​ស្វាយដង្គុំ​ទី​១៦/​ឈ្មោះ បូ ម៉ាញ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ត្រាង ឃុំ ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង និង​ទី​១៧/​ឈ្មោះ ងួន ភារៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ក្រុង​ស្នាក់នៅ​ភូមិ ត្រាង ឃុំ ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។


លោក​បញ្ជាក់​ថា ក្រោយពេល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ថ្នាំញៀន​ចំនួន​០៥ កញ្ចប់ ស្មើ​ទម្ងន់​០,៩៨ ក្រាម​, ទូរស័ព្ទ​ចំនួន ១៥ គ្រឿង រថយន្ត​០២​គ្រឿង​,​ម៉ូតូ​០៦​គ្រឿង​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង​ព្រមទាំង​ឧបករណ៍​ច្នៃ​ជក់​និង​សម្រាប់​ច្រក​ថ្នាំញៀន ប្រើប្រាស់​មួយ​ចំនួនធំ។


បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៧​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា ដើម្បី​ចាត់​តាមផ្លូវ​ច្បាប់​៕



អាវុធហត្ថ​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​ករណី គ្រឿងញៀន​១៧​នាក់ បញ្ជូន​ទៅ​តុលាការ

Post a Comment

0 Comments

Close Menu