Ad Code

ចិន​ ​នឹង​លក់​ម៉ាស៊ីនបោះពុម្ព 3D ចំនួន ១៦០,០០០គ្រឿង​ នៅក្នុង​ឆ្នាំ២០១៦

ការប្រគល់​ទំនិញ​ម៉ាស៊ីនបោះពុម្ព 3D នៅក្នុង​ទីផ្សារ​ចិន​ ​ត្រូវបាន​គេ​រំពឹងថា ​នឹង​ឈានដល់​ចំនួន ១៦០,០០០ គ្រឿង​​នៅក្នុង​ឆ្នាំ២០១៦ ​ដោយ​ធ្វើបាន​លើស​ទីផ្សារ​អាមេរិក​។ ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ កាលពី​ថ្ងៃ​អង្គារ​។




​លោក Mo Minyi អ្នកវិភាគ​ម្នាក់​ជាមួយ IDC ចិន​​បាន​និយាយថា ​ទោះបីជា​ទំហំ​នៃ​ការលក់​មាន​ទំហំ​ធំ​ក៏ដោយ​ ក៏​ចិន​ ​នឹង​នៅតែ​ស្ថិតនៅ​ពីក្រោយ​អាមេរិក​​យ៉ាង​ឆ្ងាយ នៅក្នុង​ក្របខណ្ឌ​នៃ​ប្រាក់ចំណូល ក្នុង​ការលក់​នោះដែរ​។ ​ម៉ាស៊ីនបោះពុម្ព 3D ដាក់​លើ​តុ ដែល​មិន​ថ្លៃ​នោះ​​មាន​សមាមាត្រ​ដ៏​ធំ​មួយ នៅ​ប្រទេស​ចិន​ ចំណែក​នៅ​អាមេរិក​ ​អ្នកប្រើប្រាស់​សាជីវកម្ម​នេះ​បាន​ទិញ​ឧបករណ៍ ដែលមាន​គុណភាព​ល្អ ​និង​ថ្លៃ​ជាង​។



​លោក Mo បាន​និយាយថា​ ការប្រគល់​ទំនិញ​ម៉ាស៊ីនបោះពុម្ព 3D នៅ​ចិន​ ​ត្រូវបាន​គេ​រំពឹងថា ​នឹងមាន​ចំនួន​ច្រើនជាង​ទ្វេដង ទៅដល់​ចំនួន ៧៧,០០០ គ្រឿង ​នៅក្នុង​ឆ្នាំ២០១៥ ​ពី​ចំនួន ៣៤,០០០ គ្រឿង​ នៅក្នុង​ឆ្នាំ២០១៤ ​ដែល​ជំរុញ​ជាសំខាន់​ដោយ​តម្រូវការ​យ៉ាងខ្លាំង​នូវ​ម៉ាស៊ីនបោះពុម្ព 3D ដាក់​នៅលើ​តុ​នេះ​មានតម្លៃ​ថោក​ជាង ៥,០០០ ដុល្លារ​អាមេរិក​។



​នៅពេលដែល​ចិន​ ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មូលដ្ឋាន​ផលិត​របស់ខ្លួន​នោះ តម្រូវការ​ម៉ាស៊ីនបោះពុម្ព ដែលមាន​គុណភាព​ល្អ​ 3D អាច​កញ្ជ្រោល​ឡើង​។ IDC បាន​ព្យាករ​ថា ​ការផ្គត់ផ្គង់​ទំនិញ​ម៉ាស៊ីនបោះពុម្ព 3D នឹង​លើស​ផែនការ ៤៤០.០០០​គ្រឿង នៅក្នុង​ឆ្នាំ ២០២០ ​ជាមួយ​កំណើន​ប្រចាំឆ្នាំ​ចំនួន ៤៣ ភាគរយ នៅក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ​៕


Xinhua



ចិន​ ​នឹង​លក់​ម៉ាស៊ីនបោះពុម្ព 3D ចំនួន ១៦០,០០០គ្រឿង​ នៅក្នុង​ឆ្នាំ២០១៦

Post a Comment

0 Comments

Close Menu