Ad Code

​បែក​ថ្នាំ​ម្នាក់​បើក​ម៉ូតូ​រត់​ចូល​ការាស់​សាំង ​តេ​លា​ឲ្យ​គេ​ជួយ​ត្រូវ​ប៉េអិម​យក​ទៅ​អប់រំ​

បុរប៉ោយប៉ែត ៖ បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ​បាន​បែក​ថ្នាំ​លែង​ដឹងខ្លួន​ទៅ​ហើយៗ​ បាន​បើក​ម៉ូតូ​រត់​ចូល​ក្នុង​កា​រាស់​សាំង​តេលា ​ដើម្បី​អោយ​គេ​ជួយ​ ដោយ​បាន ​និយាយ​ប្រាប់​គេឯង​ថា​ ខ្លួន​ត្រូវ​គេ​លួច​ដាក់​ថ្នាំ​ដើម្បី​យក​ម៉ូតូ​ទើប​សម្រេច​ចិត្ត​រត់​រក​ឲ្យ​គេ​ជួយ​តែ​ម្តង។


ក្នុង​ហេតុការណ៍​ខាងលើ​នោះ ​គឺ​កើតមាន​នៅ​ក្នុង​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទ​០១​ ខែធ្នូ ​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមី​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ខណៈ​ដែល​បុរស​បែក​ថ្នាំ​ខាងលើ​នោះ​បាន​បើក​ម៉ូតូ​សិរី​២០១៥​ចូល​ទៅ​ក្នុង​កា​រាស់​សាំង​ ហើយ​ដើរ​ចុះឡើង​ក្រឡឹង​តុ​ដាក់​លុយ​របស់​ម្ចាស់ កា​រាស់​សាំង​ដោយមាន​បំណង​ប្រុង​យក​លុយ​របស់​គេ​ ហើយ​ក៏​ត្រូវ​ម្ចាស់ការ​ការាស់​សាំង​ហៅ​ប៉េអិម​ឲ្យ​មក​ពី​និត្យ​មើល​តែ​ម្តងទៅ។


បុរស​ខាងលើ​ឈ្មោះ​សិ​ មដា​រូ​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ ​ពី​សង្កាត់​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ត្រូវ​គេ​លួច​ដាក់​ថ្នាំ​ចំនួន​ពី​លើក​រួច​មក​ហើយ​ទើប​មានការ​ភ័យ​ខ្លាច ​ហើយ​រត់គេច​ពី​ការ​ដាក់​ថ្នាំ​របស់​ជន​បង្ក​នោះ​គេ​បាន​បន្ត​ទៀត​ថា ​អ្វី​ដែល​សំខាន់​ទៅទៀត​នោះ ​គឺ​ខ្លួន​បាន​ប្រកបមុខរបរ​រត់​ម៉ូតូ​ឌុប​ក្រោយមក​ក៏​បាន​បែក​ថ្នាំ​រហូតមកដល់​ពេល​នេះ​ដូច្នេះ​សូម​បងប្អូន​មេត្តា​ជួយ​ខ្ញុំ​ផង។


ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នោះ​ដែរ​មាន​មន្ត្រី​ប៉េអិម​ម្នាក់​ បាន​ទទួល​យក​បុរស​បែក​ថ្នាំ​នោះ ​ទៅ​បន្ទាយ​របស់​គេ​រង់ចាំ​អោយ​ក្រុម​គ្រួសារ​មក​ទទួលយក​បើ​ពុំ​នោះ​ទេ​ បុរស​ខាង​លើ​នេះ​អាច​នឹង​បង្ក​បញ្ហា​ផ្សេង​ៗ​នៅ​កន្លែង​ដ៏​ទៃ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បន្ត​ទៀត​នោះ៕


Nita-1-A-36-Full


Nita-1-A-37-Full


Nita-1-A-38-Full



​បែក​ថ្នាំ​ម្នាក់​បើក​ម៉ូតូ​រត់​ចូល​ការាស់​សាំង ​តេ​លា​ឲ្យ​គេ​ជួយ​ត្រូវ​ប៉េអិម​យក​ទៅ​អប់រំ​

Post a Comment

0 Comments

Close Menu