Ad Code

ITF Men’s Futtures​ ចាប់ផ្ដើម​ព្រឹត្តិការណ៍​ទី​២GLF ចម ប្រសិទ្ធ Open

ព្រឹត្តិការណ៍​ទី​២ នៃ ITF Men’s Futtures Event ដែល​មាន​ឈ្មោះថា GLF ចម ប្រសិទ្ធ Open បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​នេះ បន្ទាប់ពី​ព្រឹត្តិការណ៍​ទី​១ ដែល​មាន​ឈ្មោះថា GLF Open បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា​មក​នោះ។ ការ​ប្រកួត​ធ្វើ​នៅ​មជ្ឈមណ្ឌល​វាយ​កូន​បាល់​កម្ពុជា​នា Cambodia Country Club (CCC)។


កីឡាករ​ដែល​មាន​ចំនួន​ច្រើនជាង​ព្រឹត្តិការណ៍​ទី​១ គឺ GLF Open បាន​ចុះឈ្មោះ​ចូល​លេង​ជម្រុះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ទី​២​នេះ និង​បន្ត​ទៅ​ព្រឹត្តិការណ៍​ទី​៣ ដែល​មាន​ឈ្មោះថា GLF TepKhunnah Open បន្ត​ទៀត។​


GLF ចម ប្រសិទ្ធ Open នេះ សម្រាប់​វិញ្ញាសា​វាយ​ជា​ឯកត្តជន​នោះ មាន​កីឡាករ​ចូលរួម​ចំនួន​៣២​នាក់ ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា​១​រូប -​ក្រៅពីនោះ​ជា​កីឡាករ​ជប៉ុន​-​កូរ៉េ​-​បារាំង​-​ថៃ​-​កា​ហ្សា​ក់​ស្ថាន​-​ចិន -​អ៊ីស្រាអែល – ឥណ្ឌូនេស៊ី -​អេ​ស្ប៉ា​ញ​- អាល្លឺម៉ង់ – តៃប៉ិ -​ឥណ្ឌា និង​រុស្សី។

សម្រាប់​វិញ្ញាសា​វាយ​គូ​វិញ ក៏​មាន​កីឡាករ​៣២​រូប​ចូលរួម​ប្រកួត​ដែរ ក្នុង​នោះ​ក៏​មាន​កីឡាករ​កម្ពុជា​ចូលរួម​ចំនួន​៣​រូប គឺ​ម៉ម ផល្គុណ ឌឿ​ម សុជា​ភា​រុណ និង​ឡុង សំនៀង និង​មាន​កីឡាករ​បរទេស​ដែល​មកពី​ប្រទេស​ប្រមាណ​១៣​ប្រទេស ដែល​នេះ​ជា​លើក​ទី​៥​ហើយ​ដែល​កម្ពុជា​ទទួល​រៀបចំ​នូវ​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​បែបនេះ។​


សម្រាប់​ឆ្នាំនេះ កីឡាករ​បរទេស​ដែល​ចូល​រួមមាន​ចំណាត់ថ្នាក់​ពិភពលោក​(World Ranking) គឺ​សុទ្ធ​តែ​មាន​កម្រិត​ល្អ​ គឺ​លំដាប់​លេខ​៣៣០ ដែល​កាលពី​កន្លងមក​អ្នកចូលរួម​គឺ​មាន​លំដាប់​លេខ​ត្រឹម​៥០០​នោះ។

លោក​ ទេព រិទ្ធី​វី​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ដែល​ជា​អ្នក​កៀរគរ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​នៅ​កម្ពុជា​បាន​ចាត់ទុកថា ដោយសារតែ​កម្រិត​ នៃ​ការប្រកួត​កាន់តែ​ខ្ពស់​បែប​នេះ ទើប​កីឡាករ​ដែល​មាន Ranking ល្អៗ​ក្នុង​ពិភពលោក​មក​ចូលរួម​ប្រកួត​កាន់​តែ​ច្រើន​នោះ។​

ព្រឹត្តិការណ៍​ទី​២​នេះ មាន​ទាំង​ការប្រកួត​វាយ​ទោល និង​វាយ​គូ ដូច​ព្រឹត្តិការណ៍​ទី​១​ដែរ។ តាម​ការ​គ្រោង​ទុក​ព្រឹត្តិការណ៍​ទី​២​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៥​ធ្នូ​ខាងមុខ។


គួរ​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ទី​១ GLF Open វិញ្ញាសា​វាយ​ទោល​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​កីឡាករ​មកពី​ប្រទេស​កូរ៉េ​ឈ្មោះ​Kwon Soon Woo និង​លេខ​២​បាន​ទៅ​កីឡាករ​មកពី​ឥណ្ឌា​ឈ្មោះ Son Ji Hoon។ ចំពោះ​វិញ្ញាសា​វាយ​គូ​បាន​ទៅ​កីឡាករ LEE Kuan Yi និង​កីឡាករ LIU Shao Fan មកពី​ចិន​តៃប៉ិ លេខ​២ បាន​ទៅ​កីឡាករ​Kwon Soon Woo និង​កីឡាករ Son Ji Hoon ដែល​ជា​ចំណាត់ថ្នាក់​លេខ​១​ លេខ​២​ វាយ​ឯកត្តជន​នោះ៕


Pisey-2015-12-01-full-E55



ITF Men’s Futtures​ ចាប់ផ្ដើម​ព្រឹត្តិការណ៍​ទី​២GLF ចម ប្រសិទ្ធ Open

Post a Comment

0 Comments

Close Menu