Ad Code

ច​ន ច័ន្ទ​លក្ខិណា ហៅ​អ្នករិះគន់ ដួង ហ្សូ​រី​ដា ថា ជា​ដង្កូវសង្គម​

ភ្នំពេញ ​៖ ថ្មីៗ​នេះ​ពិធី​ការិនី​កញ្ញា ដួង ហ្សូរី​ដា ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​មួយចំនួន ​ពិសេស​ក្រុម​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បាន​នាំ​គ្នា​រិះគន់​យ៉ាង​ស្ពឹក​មុខ​ ខណៈ​តារា​រូប​នេះ​និយាយ​ភាសា​អង់គ្លេស​មិនសូវ​ច្បាស់​ ថែមទាំង​ស្តាប់​មិនសូវ​បាន​នៅក្នុង​កម្មវិធី​ពានរង្វាន់​តារា​ឯក​សាំង​ហ្គា​ពួរ​ ដែល​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ស្ថានីយទូរទស្សន៍​CTV8HD​។​ ប៉ុន្តែ​បន្ទាប់ពី​មានការ​រិះគន់​ភ្លាមៗ​នេះ​គេ​សង្កេតឃើញ​នាង​ចេញមុខ​បកស្រាយ​ផង​ដែរ​។​



ស្រប​ពេល​ជាមួយគ្នា​នៃ​ការ​ចេញមុខ​បកស្រាយ​ពី​សំណាក់​សាមី​ខ្លួន​កញ្ញា ដួង ហ្សូ​រី​ដា នេះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្ដែង​ជើងចាស់​អ្នកនាង ​ច​ន ច័ន្ទ​លក្ខិណា ថ្មីៗ​នេះ​គេ​សង្កេ​ត​ឃើញ​នាង​ក៏បាន​ចេញមុខ​ឈឺឆ្អាល​ព្រមទាំង​ប្រើ​សម្ដី​ការពារ​ ដោយ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​វាយ​បក​ចំពោះ​អ្នក​រិះគន់​បែបនេះ​វិញ​ថា កុំ​យកចិត្ត​ទៅ​ស្តាប់​មនុស្ស​ដែល​ជា​ដង្កូវសង្គម ​ព្រោះ​ប្រភេទ​មនុស្ស​ទាំងនោះ​មិនដែល​មាន​បេះដូង​ជា​មនុស្ស​ទេ ជា​ប្រភេទ​មនុស្ស​ប្រើ​សតិ​ជា​ដង្កូវ​នៅ​មិន​ចេញ​ស្ងៀម​ចេញ​សម្ដែង​ជា​ធ្វើបុណ្យ​ តែ​ធាតុ​ពិត​គឺ​ទង្វើ​បាប​តែងតែ​គិត​អាក្រក់​លើក​អ្នកដទៃ​។​



អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​មាន​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​បាន​និយាយ​ទៀត​ថា គួរ​ណាស់​គិត​ឃើញថា​គ្រួសារ​មួយ​នេះ​គឺ​មានតែ​មនុស្ស​ស្រី​ម្នាក់​នេះ​យិ​ត​យោង​គ្រួសារ​ដែល​មាន​ស្រី​ដល់​ទៅ​៤​នាក់ ​ហើយក៏​គួរតែ​ចេះ​គិតថា​មាន​ស្ត្រី​ចំណាស់​ម្នាក់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដោយ​ពឹងផ្អែក​លើកមុខ​របរ​សុចិចរិត​តែមួយ ​ហើយ​ត្រូវ​រាប់​រង​មួយ​គ្រួសារ​ត្រូវ​ចាំ​ថាបើ​ជា​ពួកគេ​វិញ​គឺ​ធ្វើ​មិនបាន​ដូច​ប្អូន​ទេ​ប្រហែល​អាច​ជា​យក​អំពើ​ទុច្ចរិត​មក​ដោះស្រាយ​ផង​ចាំ​ទុក​ណា​អូន​ថា ទោះ​បី​យ៉ា​ងណា​ក៏​បងស្រី​ម្នាក់​នេះ​ចាំ​ជួយ​អូន​គ្រប់ពេល​ ពួក​យើ​ង​ជា​ពូជ​ព្រះ​ជិនវង្ស​មិនមែន​ពូជ​ក្អែក​ពាក់​ស្លាប​ហង្ស​ឡើយ​។​



តារា​សម្ដែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែម​ថា អ្នកចេះ​ខ្លាំង​គឺ​ស្តាប់​មិនបាន​អ្នកចេះ​តិច​គេ​ស្តាប់​បាន បើ​ខ្លាំង​និយាយ​ម្តង​មើល pronunciation ម៉េច​ដែរ ? ព្រោះតែ​សំបូរ​អ្នក​រិះគន់​ផ្កាប់មុខ​បែប​នេះ​ហើយ បានជា​ខ្ញុំ​សុខចិត្ត​ក្រ​ខ្លួន​ និង​ខំ​រកលុយ​ឲ្យ​កូន​រៀន​សាលា​ល្អ​ ដើម្បី​កុំ​ឲ្យ​ខ្មែរ​គ្នាឯង​មើល​ងាយ​ពេល​និយាយ​ភាសា​គេ​ម្តងៗ ខ្មែរ​គឺ​អញ្ចឹង បើ​ខ្មែរ​និយាយ​ភាសា​គេ​មិន​ច្បាស់​តិចតួច​នាំគ្នា​សើច​ចំអក រិះគន់​ទាល់តែ​គ្នា​ក្រាប​មុខ​នឹង​ភក់​បាន​ម្នាក់ៗ​សុខចិត្ត​ តែបើ​បរទេស​និយាយ​ភាសា​ខ្មែរ​មិន​ច្បា​ស់​នាំគ្នា​អរ​រំភើប​ចង់​ហើប​គូថ​ពី​ដី អូយ​និយាយ​គួរឲ្យ​ស្រលាញ់ cute ពីរោះ​ណាស់ សុំ​និយាយ​ម្តង​ទៀត​មក ចង់​ស្តាប់​ណាស់​នេះ​បាន​ហៅថា​ខ្មែរ មែន​អត់ ?៕


1-12-2015k


1-12-2015j3


1-12-2015m2


1-12-2015m3


1-12-2015m1




ច​ន ច័ន្ទ​លក្ខិណា ហៅ​អ្នករិះគន់ ដួង ហ្សូ​រី​ដា ថា ជា​ដង្កូវសង្គម​

Post a Comment

0 Comments

Close Menu