Ad Code

លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ច្រានចោល​ព័ត៌មាន​ដែល​ថា បាន​យក​លុយ​ទៅ​ទិញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប​

ភ្នំពេញ ៖ ការ​ច្រានចោល ក៍​ដូចជា​បដិសេធ​នេះ ត្រូវបាន​លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​បន្ទាប់ពី​លោក​ឧត្ដមសេនីយ៍ ​បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ការងារ​មួយ​ចំនួន​ នៅ​តាម​បណ្តា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប ដោយ​បាន​បញ្ជាក់​ថា ការចោទ​ប្រកាន់​របស់​បុគ្គល​ទាំងនោះ មិន​ត្រឹមតែ​គ្មាន​មូលដ្ឋាន​សម​ហេតុផល​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​វាយ​ប្រហារ​ទៅលើ​ឧត្ដមគតិ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ហើយ​ព្រម​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​បារាំង​តែម្តង។


លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការរង​កងទ័ព​ជើងគោក ប្រធាន​ក្រុមការងារ​យុវជន​ក្រៅ​ប្រទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លើ​ផេ​ក​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៣ ខែធ្នូ ថា មានការ​លើកឡើង​ជាប​ន្ត​បន្ទាប់ពី​សំណាក់​បុគ្គល​មួយចំនួន​ទាក់ទង​នឹង​ទស្សនកិច្ច​របស់​ក្រុមការងារ​យុវជន​ដែល​ខ្ញុំ​បាន​ដឹកនាំ​ទៅកាន់​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​នាពេល​ថ្មីៗ​នេះ ដូចជា​ថា​ក្រុមការងារ​បាន​យកលុយ ៦​លាន​ដុល្លា (​ខ្លះ​ថា ៣​លាន​ដុល្លារ) ដើម្បី​យកទៅ​ទិញ​ប្រជាជន​ខ្មែរ​នៅ​អឺរ៉ុប (​ដោយមាន​ការលើកឡើង​ថា​ក្រុមការងារ​បានផ្តល់​អាហារ​ដោយ​ឥតគិតថ្លៃ និង​ផ្តល់​ថវិការចំនួន​៣០០ អឺរ៉ូ ដល់​អ្នកចូលរួម​ក្នុង​ពិធី​ម្នាក់ៗ​) ហើយ​ថា​លុយ​នោះ​ត្រូវបាន​គយ​បារាំង​ចាប់ ប៉ុន្តែ​ត្រូវ​ឲ្យមក​ក្រុមការងារ​វិញ​ក្រោយពី​មាន​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​។


លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ថា “​ខ្ញុំ​សូម​ឆ្លើយតប​បន្តិច​ទៅ​នឹង​ការលើកឡើង​នេះ ក្នុង​គោលបំណង​ការពារ​នូវ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​សហគម​អឺរ៉ុប ដែល​បាន​ចូលរួម​ជួបជុំគ្នា​ជាមួយ​ក្រុមការ​ងារ​យើង​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​ខ្មែរ ព្រោះថា​ការចោទប្រកាន់​របស់​បុគ្គល​ទាំងនោះ​មិន​ត្រឹមតែ​គ្មាន​មូលដ្ឋាន​សម​ហេតុផល​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​វាយប្រហារ​ទៅលើ​ឧ​ត្ត​ម​គតិ កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ហើយ​ព្រម​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​បារាំង​តែម្តង​។ ខ្ញុំ​និង​ក្រុមការងារ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ស្មារតី​សាមគ្គីភាព ស្រលាញ់គ្នា ជួយ​គ្នា​មិន​រើសអើង​ក្នុងនាម​ជា​ជាតិខ្មែរ​តែមួយ របស់​លោក​អ៊ុំ ពូ មីង បងប្អូន​នៅ​តាម​តំបន់​នានា​នៃ​ប្រទេស​បារាំង ប៊ែ​ល​ហ្សី​ក អាល្លឺម៉ង់ និង​ស្វី​ស និង​សូម​អរគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ក្រុមការងារ​របស់​យើងខ្ញុំ​។ បងប្អូន​បាន​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា​និង​ថវិកា​ផ្ទាល់ខ្លួន​ធ្វើដំណើរ​ពី​ទីជិត ឆ្ងាយ (​មាន​រហូតដល់​បើករ​ថ​យន្ត​ជាង ៨០០​គីឡូ​ម៉ែត​និង​ឆ្លង​ប្រទេស​) មក​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​សាមគ្គី​គ្នា ស្រលាញ់គ្នា​ក្នុងនាម​ជា​គ្រួសារ​ខ្មែរ​តែមួយ ឈាមជ័រ​ជា​ខ្មែរ​ដូចគ្នា និង​ដើម្បី​បានទទួល​ពត៌មាន​ពី​ការវិវឌ្ឍ​ន៍​របស់​ប្រទេសជាតិ​យើង​។ ស្មារតី​បែបនេះ​គួរតែ​ជា​មោទនៈភាព​របស់​យើងទាំងអស់គ្នា​និង​គួរ​អបអរសាទរ​ក្នុងនាម​ជា​ខ្មែរ ទោះជា​អ្នក​ប្រកាន់​និន្នាកា​ណា​ក៍ដោយ មិនគួរ​មើលងាយ​នូវ​ទឹកចិត្ត​ធំធេងរ​បស់បង​ប្អូន​ទេ ហើយ​ការ​ចោទថា​ក្រុមការងារ​យកលុយ​ទៅ​ទិញ​ទឹកចិត្ត​របស់​ប្រជាជន​ខ្មែរ​នៅ​អឺរ៉ុប នោះ​ជាការ​ប្រមាថ​មាក់ងាយ​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ធ្ងន់​ណាស់​ដែល​គិតថា ឧ​ត្ត​ម​គតិ​របស់គាត់​អាច​យកលុយ​ទៅ​ទិញ​បាន​”​។


ចំពោះ​ការ​លើកឡើង​ដែលថា​លុយ​៦ លាន​ដុល្លារ (​ខ្លះ​ថា ៣​លាន​ដុល្លារ) ក្រុមការងារ​បាន​យក​ដើម្បី​យកទៅ​ទិញ​ប្រជាជន​ខ្មែរ​នៅ​អឺរ៉ុប ហើយ​ថា​លុយ​នោះ​ត្រូវ​បាន​គយ​បារាំង​ចាប់ ប៉ុន្តែ​ត្រូវ​អោយ​មក​ក្រុមការងារ​វិញ​ក្រោយពី​មាន​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​នោះ និយាយ​អោយ​ខ្លី​គឺជា​ការប្រមាថ​ទៅដល់​ច្បាប់ និង​អាជ្ញាធរ​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​បារាំង​តែម្តង ព្រោះថា​បារាំង​មិន​អនុញ្ញាត​អោយ​ជន​ណាម្នាក់​ដឹក​លុយ​រាប់លាន​ដុល្លារ​ចូល​ទៅក្នុង​ប្រទេស​គេ​ដោយ​ងាយ​នោះទេ​។ ដូច្នេះ​សូម​អស់លោក​ដែល​បាន​បង្កើត​ពត៌មាន​គ្មាន​មូលដ្ឋាន​ពិចារណា​ឡើងវិញ​ថា ទោះជា​គោលដៅ​របស់​អស់លោក​ចង់​វាយប្រហារ​មក​លើ​ក្រុមការងារ​ក្តី ប៉ុន្តែ​ការវាយប្រហារ​របស់​អស់លោក​គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់នាក់​ដែល​រស់នៅ​អឺរ៉ុប ព្រមទាំង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​បារាំង​ផងដែរ​។


សូម​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ក្រុមការងារ​នៅ​អឺរ៉ុប​នោះ បាន​ធ្វើឡើង​ពីថ្ងៃ​២៨ វិច្ឆិកា – ៧ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត លើកឡើងថា លោក​មាន​មោទនភាព​ណាស់​ចំពោះ​ស្មារតី​សាមគ្គីភាព​របស់​បងប្អូន​ប្រជាជន​ខ្មែរ ដែល​រស់​នៅតាម​បណ្តា​ប្រទេស​នានា​នៃ​សហគម​អឺរ៉ុប​។ ការស្រលាញ់​រាប់អាន​គ្នា ការជួយ​គ្នា​ក្នុងនាម​ជា​ជាតិខ្មែរ​តែមួយ ក៍​ដូចជា​ការរួម​រួមគ្នា​ថែរក្សា​សាសនា អក្សរសាស្ត្រ សិល្ប​: និង​វប្បធម៌​ជាតិ គឺជា​កិច្ច​ការសំខាន់​ណាស់​សម្រាប់​ជាតិ និង​ប្រជាជន​ខ្មែរ​យើង​នៅ​គ្រប់ទិសទី​និង​គ្រប់​ជំនាន់​។ ការ​ជួប​ជុំគ្នា​ក្នុង​លក្ខណ​:​ជាម​ហារ​គ្រួសារ​ខ្មែរ​នៅតាម​តំបន់​មួយចំនួន​នៅ​ប្រទេស​បារាំង ប៊ែ​ល​ហ្សិ​ក អាល្លឺម៉ង់ និង​ស្វី​ស​។


លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា “​ខ្មែរ​បែកបាក់ ខ្មែរ​ខ្សោយ​។ ខ្មែរ​សាមគ្គី ខ្មែរ​ខ្លាំង​។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទោះជា​រស់នៅ​ទីណា ក៍​នៅតែ​ជា​ខ្មែរ​។ ដូច្នេះ​ការ​ស្រលាញ់​រាប់អាន​គ្នា គោរព​គ្នា យោគយល់​គ្នា ជួយ​គ្នា និង​មិន​រើសអើង​នឹង​គ្នា រវាង​ខ្មែរ​និង​ខ្មែរ ជា​មូលដ្ឋានគ្រឹះ​នៃ​កម្លាំង​របស់​ជាតិខ្មែរ​យើង​”៕
Nita-13-A-16-Full


Nita-13-A-17-Full


Nita-13-A-18-Full


Nita-13-A-19-Full


Nita-13-A-20-Full


Nita-13-A-21-Full


Nita-13-A-22-Full



លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ច្រានចោល​ព័ត៌មាន​ដែល​ថា បាន​យក​លុយ​ទៅ​ទិញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប​

Post a Comment

0 Comments

Close Menu