កំពង់ស្ពឺ ៖ នៅព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង២១និង៥៥នាទី ស្ថិតលើផ្លូវជាតិលេខ៤គីឡូម៉ែត្រលេខ ៣១-៣២ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿងម៉ាក ហុងដាC125 សេរី2011 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY.5768 បើកបរដោយឈ្មោះហ៊ូ ឈៀវនីម ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិ ព្រែកលាវ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាមធ្វើការរោងចក្រសាប្រ៊ីណា បានចេញពីកន្លែងផឹកស៊ីជាមួយមិត្តភក្ដិដោយ ធ្វើដំណើរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុករថយន្តពីក្រោយ១គ្រឿង ពេញទំហឹង ហើយរថយន្ត ត្រូវបានគេស្គាល់ម៉ាកហ៊ីយ៉ិនដាយ(កូរ៉េ) ពណ៌ក្រហមអ្នកបើកបរមិន ស្គាល់ ឈ្មោះ និងទីលំនៅដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំស្របទិស បណ្តាលឲ្យអ្នកបើក ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តបានបើករថយន្តគេចខ្លួនបាត់។
តាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍បាននិយាយថា រថយន្តខាងលើបានឈប់ទំនងដើររកទិញអី បានមួយសន្ទុះក៏ឃើញម៉ូតូជនរងគ្រោះខាងលើបើកលឿន ហើយទំនងជាមិនបានមើលច្បាស់ ក៏បណ្តាលឲ្យបុកពីក្រោយ ពេញទំហឹង បណ្តាលឲ្យជនស្លាប់នៅកន្លែងកើតហេតុតែម្តង។ សាក្សីខ្លះបាននិយាយថា ក្រោយពីបានដឹង មានមនុស្សរថយន្តខាងលើអ្នកបើកបានឡើងបើកយ៉ាងប្រញាប់ ចេញពីកន្លែងកើតហេតុសំដៅមកផ្លូវជាតិលេខ៤១ទៅទិសខាងត្បូងបាត់ស្រមោល បន្សល់ទុកសពរងគ្រោះនៅកន្លែងកើតហេតុ។ ចំពោះសពនិងវត្ថុតាងម៉ូតូបានប្រគល់ជូនក្រុមគ្រួសារ៕
ជិះម៉ូតូចេញពីផឹកស៊ីបុកគូទឡានស្រាបៀរពីក្រោយស្លាប់
0 Comments