Ad Code

ព្រហើន​មែន​ចូល​ប្លន់​ផ្ទះ​វីង​ នៅ​ស្រុក​ខ្សាច់​កណ្ដាល​ ហើយ​បាញ់​៤​គ្រាប់​ប្រកាស​ដំណឹង​ទៀត

កណ្ដាល ៖ ម្ចាស់ផ្ទះ​ពីរ​នាក់​(​កូន​និង​ឪពុក​)​ត្រូវ​ចោរ​មួយ​ក្រុម​ចាប់ចង​វាយ​ធ្វើបាប​ និង​ស្នាប់​កាំភ្លើង​មុន​​ពួកវា​ប្រមូល​យក​គ្រឿង​អលង្ការ​ លុយកាក់​អស់​ជិត​៣​ម៉ឺន​ដុល្លារ។ ក្រុម​ចោរ​មុន​​នឹង​ចាក​ចេញ​ពី​ផ្ទះ​ជនរងគ្រោះ​ បាន​បាញ់​កាំភ្លើង​ចំនួន​៤​គ្រាប់​ប្រកាស​ដំណឹង​ទៀត​ផង។


ហេតុការណ៍​ប្លន់​ដ៏​ព្រហើន​នេះ ​កើតឡើង​ថ្ងៃទី​១២​ ខែធ្នូ​ ឆ្នាំ២០១៥ ម៉ោង ២០​ នៅ​ចំណុច​ភូមិ​ព្រែក​ល្វា ឃុំ ព្រែក​តា​កូវ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ ឡាយ ប៊ុន ណា​រី ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​កើតហេតុ។


សម្ភារៈ​បាត់បង់រួមមាន៖ ផ្លាក​ទីន​៥​តម្លឹង​ប្រាក់​ដុល្លារ​១០០០០$ ប្រាក់​រៀល​ប្រហែល ៥០​លាន​រៀល​ទូរស័ព្ទ​៣​គ្រឿង ។ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជនល្មើស (​ចោរ​)​មាន​គ្នា​៤​នាក់​ស្លៀកពាក់​ស៊ីវិល មាន​ពាក់​ម៉ាស់​ មាន​អាវុធ AK ៣​ដើម អាវុធខ្លី​១​ដើម​។ សាក្សី​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ ជនល្មើស​បាន​ធ្វើ​សកម្មភាព​កាត់​របង​លួស​ក្រោយ​ផ្ទះ​ចូល​តាម​ទ្វារ​ក្រោយ ពេល​កូន​ជនរងគ្រោះ​រៀបចំ​បិទទ្វារ​ស្រាប់តែ ជនល្មើស​ភ្ជង់​កាំភ្លើង​AK រួច​ចង​កូន​ជនរងគ្រោះ​ឈ្មោះ ជូ លឹម​សៀង​ ព្រមទាំង​វាយ​ និង​ស្វាយ​កាំភ្លើង​ បន្ទាប់មក​ចង​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​យក​លុយ ផ្លាក​ទីន​និង​ទូរស័ព្ទ ចេញ​តាម​ទ្វារ​ក្រោយ​ហើយ​បាញ់​៥​គ្រាប់ គំរាម​ទៀត​ផង៕


Nita-13-A-2-Full


Nita-13-A-3-Full


Nita-13-A-4-Full


Nita-13-A-5-Full



ព្រហើន​មែន​ចូល​ប្លន់​ផ្ទះ​វីង​ នៅ​ស្រុក​ខ្សាច់​កណ្ដាល​ ហើយ​បាញ់​៤​គ្រាប់​ប្រកាស​ដំណឹង​ទៀត

Post a Comment

0 Comments

Close Menu