Ad Code

ព្រះអង្គម្ចាស់ទីប្រាំបី និង Victoria ត្រូវគេសង្ស័យបង្កើតភ្លើងស្នេហ៍ក្រៅឆាក

ពីរ​បី​ថ្ងៃនេះ គេ​បាន​ប្រទះឃើញ​មាន​ពាក្យ​ច​ចាម​អារាម​ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត ដែល​បាន​និយាយថា លោក Feng Shaofeng ដែលជា​តួឯក​ប្រុស 《ព្រះអង្គម្ចាស់​ទី​ប្រាំបី》 នៅក្នុង​រឿង 《ព្រះ​នាង​ឆ្លង​ភព》 កំពុងតែ​បណ្តុះ​ពន្លក​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​សមាជិក​ក្រុម​តារាចម្រៀង​កូរ៉េ​F(x) គឺ​នាង Victoria បន្ទាប់ពី​បាន​សហការគ្នា​ថត​ខ្សែភាពយន្ត​ថ្មី ដែលមាន​ចំណងជើង​ថា​《Ice Fantasy》។


Feng-Shaofeng-Victoria-01


យោងទៅតាម​ប្រភពព័ត៌មាន​ស្រុក​ចិន​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​តារា​សម្តែង​ប្រុស លោក Feng Shaofeng បាន​កាត់ផ្តាច់​ចំណង​ស្នេហ៍ រយៈពេល ៣ឆ្នាំ​ជាមួយ​តារា​សម្តែង​ស្រី​មួយរូប គឺ​នាង NINI កាលពី​ខែ​ឩ​សភា​មក គេ​ក៏បាន​លិចលឺ​ពាក្យ​ច​ចាម​អារាម​ថា លោក​កំពុង​តែមាន​ទំនង​ទំនង​ស្នេហា​ជាមួយ​នាង Victoria បន្ទាប់ពី​គេ​បានឃើញ​លោក និង​នាង Victoria មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា និង​ថតរូប​បាន ខណៈពេលដែល​អ្នក​ទាំង២ថត​ខ្សែភាពយន្ត​ជាមួយគ្នា ។


Feng-Shaofeng-Victoria-02


ដោយឡែក នៅ​ថ្ងៃទី១២នេះ គេ​ក៏​បានដឹង​ដំណឹង​ថា ក្រុមការងារ និង​អ្នកដឹកនាំ​ថត​រឿង​《Ice Fantasy》 បានធ្វើការ​បដិសេធថា លោក Feng Shaofeng  នឹង​នាង Victoria គឺជា​មិត្តភក្តិ​គ្នា​ទេ៕


Feng-Shaofeng-Victoria-03



ព្រះអង្គម្ចាស់ទីប្រាំបី និង Victoria ត្រូវគេសង្ស័យបង្កើតភ្លើងស្នេហ៍ក្រៅឆាក

Post a Comment

0 Comments

Close Menu