Ad Code

Huang Xiaoming៖ ប្រពន្ធខ្ញុំ ធ្វើការពិនិត្យផ្ទៃមុខបើកជំហលើកនេះ គឺមានគោលដៅបី

ចាប់តាំងពី​តារា​សម្តែង​ស្រី​វ័យក្មេង​ដ៏​ស្រស់​សោភា និង​ជា​ភរិយា​ថ្មីថ្មោង​របស់​តារា​សម្តែង​ប្រុស​លោក Huang Xiaoming  គឺ​នាង Angelababy បាន​ដើរ​លើ​វិថី​សិល្បៈ​រហូតមកទល់​ពាក់​កណ្តាល​ឆ្នាំ២០១៥នេះ នាង​ត្រូវបាន​គេ​សង្កេតឃើញថា នាង​បាន​ស្ពាយ​នូវ​ពាក្យ​ច​ចាម​អារាម​ជាច្រើន ដែល​សុទ្ធ​និយាយថា នាង​បានធ្វើ​ការកែ​សម្ផស្ស។


Angelababy-Inspection-01


ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​មុននេះ នាង​ក៏មាន​ប្រតិកម្ម​ទៅលើ​ពាក្យ​ច​ចា​អារាម​ទាំងនោះ ដោយ​នាង​បាន​ទៅ​ឲ្យ​ពេទ្យជំនាញៗថត និង​ធ្វើការ​ស្កេ​ន ពិនិត្យមើល​យ៉ាង​ដិតដល់​មែនទែន ថែមទាំង​បើក​ជំហ​ទៀតផង។ បន្ទាប់មក នៅ​ថ្ងៃ​ដដែល លទ្ធផល​នៃ​ការពិនិត្យ​ក៏បាន​ចេញមក ដោយ​គេ​បានដឹងថា នាង​មិនបាន​ធ្វើ​ការកែ​សម្ផស្ស​នោះទេ ដោយសារតែ​នាង​ធ្វើការ​ពុត​ធ្មេញ​ទើប​ធ្វើ​ឲ្យ​ទំរង់​មុខ​របស់​នាង​មាន​សភាព​ប្រែប្រួល​បែបនេះ។


Angelababy-Inspection-02


ដោយឡែក ថ្មីៗនេះ គេ​ក៏​បានឃើញ​ប្រភពព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា លោក​Huang Xiaoming ដែលជា​ស្វាមី​ពូកែ​ផ្គាប់ចិត្ត​លេខ១របស់​នាង Angelababy លោក​បាន​ទម្លាយ​ពី​គោលដៅ​ដែល​នាង​បានសម្រេច​ចិត្ត​ធ្វើការ​ពិនិត្យ​ផ្ទៃមុខ​ដោយ​បើក​ជំហ កាលពី​កន្លងទៅនេះ​ផងដែរ។


តារា​សម្តែង​ប្រុស​សម្តី​ផ្អែម​រូបនេះ បាន​និយាយថា ប្រពន្ធ​ខ្ញុំ ធ្វើការ​ពិនិត្យ​ផ្ទៃមុខ​បើក​ជំហ​លើក​នេះ គឺមាន​គោលដៅ​បី​គឺ៖


  • ទី១៖ ប្រសិនបើ​នាង​មានកូន ហើយ​នាង​បានធ្វើ​ការកែ​សម្ផស្ស​នោះ គឺអាច​នឹងមាន   ផលប៉ះពាល់​ដល់​សុខភាព

  • ទី២៖ លទ្ធផល​នៃ​ការពិនិត្យ គឺមាន​ផលប្រយោជន៍​សម្រាប់​ថ្ងៃមុខ

  • ទី៣៖ គឺ​មិន​ចង់​ឲ្យកូនៗ ធំ​ឡើង​ឃើញ​នូវ​ព័ត៌មាន​ទាំងនេះ នឹង​ចង់​ឲ្យ​កូន​ដឹងថា ម្តាយ​របស់​ពួកគេ គឺ​មិន​ធ្លាប់​ឆ្លងកាត់​ការកែ​សម្ផស្ស​នោះទេ៕

Huang-Xiaoming-Angelababy-wedding-day-26



Huang Xiaoming៖ ប្រពន្ធខ្ញុំ ធ្វើការពិនិត្យផ្ទៃមុខបើកជំហលើកនេះ គឺមានគោលដៅបី

Post a Comment

0 Comments

Close Menu