Ad Code

ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​រោងចក្រ​ថៅកែ​ចាប់​ឲ្យ​សមត្ថកិច្ច​

កំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង​១៥ប្រធាន​រដ្ឋបាល​រោងចក្រ​ស្បែក​ជើង​នៅ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានប្រគល់​កម្មករ​រោងចក្រ​ខាង​លើ​ចំនួន​៥​នាក់ មក​ឲ្យ​នគរបាល​ស្រុក ដោយសារតែ​ពួកគេ​បាន​លួច​សេព​គ្រឿងញៀន ហើយ​ត្រូវបាន​កម្មករ​ដូចគ្នា​ឃើញ​រាយការណ៏​ឲ្យ​ប្រធាន​រោងចក្រ​ ចាប់បាន​ពេល​កំពង់​ប្រព្រឹត្ត​ជនស​ង្ស​យ័​មាន ១/​ឈ្មោះ​សំ ឡុ​កលី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូ​ស្វាយដង្គំ ឃុំស្គុះ​២/​ឈ្មោះ​ឆន សុជាតិ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្នៅ ឃុំត្រពាំង​គង​៣/​ឈ្មោះ​ជឿន ណាំ​រ៉ុង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ធ្លគ ឃុំត្រ​ពាង​គង​

៤/​ឈ្មោះ​ស្រស់ សាម​ឌី ភេទ​ប្រស​អាយុ​២៣​ឆ្នាំ នៅ​ភូ​អន្លង់​គង់ ឃុំត្រ​ពាំគង​៥/​ឈ្មោះ​ជឹម សុភា ភេទ​ប្រុស​អាយុ​26​ឆ្នាំ នៅ​ភូមិ​ភូមិ​ក្រាំង​ក្តី ឃំ​ុ​មហា​សាំង ស្រក​ភ្នំស្រួច។


ខាង​រោងចក្រ​បានបញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹងថា ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ នៅក្នុង​រោងចក្រ ពួក​គេ​ទាំង​៥​នាក់​បាន​ឆ្លើយ​សារភាពថា​ ពិត​ជា​ធ្លាប់​ប្រើ​គ្រឿងញៀន​ នៅក្នុង​រោងចក្រ​ពិតប្រាកដ​មែន។លោក ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង​បាន​ប្រាប់ថា ជន​សង្សយ័​ត្រូវ​ខាង​រោងចក្រ​ចាប់​រួច​ប្រគល់​មក​ឲ្យ តែ​ជន​ស​ង្ស័​ទាំង៥​នាក់​ត្រូវបញ្ជូន​បន្តទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​បន្ត​និតិវិធី​ហើយ​ករណីនេះ​កសាង​សំនុំរឿង​ចាត់ការ​តាម​និតិ​វិធី៕
Nita-13-A-31-Full



ប្រើប្រាស់​គ្រឿងញៀន​ ក្នុង​រោងចក្រ​ថៅកែ​ចាប់​ឲ្យ​សមត្ថកិច្ច​

Post a Comment

0 Comments

Close Menu