Ad Code

សហភាព​អឺរ៉ុប ​បាន​ផ្តល់​ទឹកប្រាក់​ឲ្យ​កម្ពុជា​ ប្រមាណ​៤៤.៥​លាន​អឺរ៉ូ ​

ភ្នំពេញ​ ៖ ចាប់តាំងពី​ឆ្នាំ​២០០៣​មក សហភាព​អឺរ៉ុប​តាមរយៈ​ប្រតិភូ​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ផ្ដល់​ទឹក​ប្រា​ក់​ប្រមាណ​២៧​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា ក្នុង​ផ្នែក​លើកកម្ពស់ ​ការពារ​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដោត​សំខាន់​លើ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច សិទ្ធិ​កាន់កាប់​ដីធ្លី ការបោះឆ្នោត ការចូលរួម​របស់​ស្ត្រី​ក្នុង​ឆាកនយោបាយ សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ យុត្តិធម៌ អនីតិជន និង​ការ​ជួញដូរ​មនុស្ស​។ បន្ថែម​លើ​នេះ​ទៀត សហ​ភាព​អឺរ៉ុប​បាន​រួម​ចំណែក​ផ្ដល់​កញ្ចប់​ថវិកា ១៧.៥​លាន​អឺរ៉ូ ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​អន្តរជាតិ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការ​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​



​បើ​តាម​ការ​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ទិវា​សិទ្ធិមនុស្ស​សកល កាលពី​ល្ងាច​ថ្ងៃទី​១០ ខែធ្នូ ​ឆ្នាំ​២០១៥ នៅ​ស្ថានទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​សន្និសីទ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោ​ក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​


ឯកអគ្គរដ្ឋទូត​រូប​នេះ​បាន​អះអាង​ថា បញ្ហា​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​សំខាន់​បំផុត​សម្រាប់​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ លោក​បន្ថែម​ថា ការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​លើ​ពិភព​លោក​គឺជា​គុណ​តម្លៃ​ស្នូល​របស់​សហភាព​អឺរ៉ុប ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ផង​ដែរ​។


សហភាព​អឺរ៉ុប​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដាក់បញ្ចូល​សេរីភាព ​ការ​បង្កើត​សមាគម ការ​បញ្ចេញមតិ និង​បញ្ហា​សិទ្ធិមនុស្ស​នានា ទៅ​ក្នុង​ចំណុច​ស្នួល​នៃ​គោលនយោបាយ និង​សកម្មភាព​ទាំងអស់​របស់​សហភាព​អឺរ៉ុប ដើម្បី​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​រួម​ប្រកបដោយ​និរន្ត​ភាព ព្រមទាំង​ការចូលរួម​របស់​ពល​រដ្ឋ នៅក្នុង​កិច្ចការ​សាធារណៈ​ផង​ដែរ​”​។​



សូម​បញ្ជាក់​ថា សម្រាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ក្នុងឆ្នាំនេះ អង្គការសហប្រជាជាតិ​ចាប់ផ្តើម​ប្រារព្ធ​ពិធី​ពេញ​មួយឆ្នាំ សម្រាប់​ខួប​លើក​ទី​៥០ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​(ICCPR) និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​(ICESCR) ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៦​។ កតិកាសញ្ញា​ដ៏​សំខាន់​ទាំង​ពី​នេះ បាន​កំណត់​សិទ្ធិ​ពលរដ្ឋ នយោ​បាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គម ដែល​មនុស្សជាតិ​មាន​តាំងពី​កំណើត និង​អស់​មួយ​ជីវិត ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ជោគវាសនា​របស់​មនុស្ស​ជាច្រើន​ផង​ដែរ​៕


11-12-2015g1




សហភាព​អឺរ៉ុប ​បាន​ផ្តល់​ទឹកប្រាក់​ឲ្យ​កម្ពុជា​ ប្រមាណ​៤៤.៥​លាន​អឺរ៉ូ ​

Post a Comment

0 Comments

Close Menu