ស្វាយរៀង ៖ យុវជនម្នាក់ជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យប្រសូត្រ ខឹងឪពុកស្ដីបន្ទោសបន្តិចបន្តួចដាច់ចិត្តចង.ក.សម្លាប់ខ្លួនចោលបងប្អូនឪពុកម្ដាយទាំងខ្លួននៅក្មេងខ្ចី។
ករណីចង.ក សម្លាប់ខ្លួននេះធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នាបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជួយលក់ដូរឪពុកម្ដាយធម្មតាហើយឪពុកបាននិយាយថា ឯងកុំដើរលេងច្រើនពេកក្រោយពីឪពុកនិយាយរួច ជនរងគ្រោះក៏ដើរទៅផ្ទះវិញ លុះដល់ម៉ោង៩និង១០នាទីយប់ ស្រាប់តែជនរងគ្រោះចង.ក និងអាវនៅលើអានងស្លាប់បាត់បង់ជីវិតទៅហើយ។
បើតាមសមត្ថកិច្ចបានដឹងថា ជនរងគ្រោះមានឈ្មោះ ជីម ស៊ីនឿន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់១២ នៃវិទ្យាល័យប្រស្រូត្រ។ ក្រោយពីទទួលបានព័ត៌មានថាមានមនុស្សចង.ក នោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀរាយចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅសាកសពគឺពុំមានស្លាកស្នាមអ្វីនោះទេ បន្ទាប់ពីពិនិត្យសាកសពរួច ក៏ប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
ខឹងឪពុកស្ដីបន្ទោសបន្តិចបន្តួចដាច់ចិត្តចង.ក សម្លាប់ខ្លួនស្លាប់នៅស្រុកស្វាយទាប

0 Comments