កំពង់ឆ្នាំង ៖ នៅក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកបើកបររថយន្តដឹកកម្មករនៅឃុំស្វាយស្រុកសាមគ្គីមានជ័យ។ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ លោក យ៉ាម យុទ្ធា មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គមបាននិយាយថា នៅចុងខែមករា ឆ្នាំ២០១៥នេះ បេឡាជាតិរបបសន្តិសុខសង្គមមានគម្រោងបើកវគ្គបង្រៀនប្រឡងយកប័ណ្ណបើកបររថយន្ត ដោយសហការជាមួយក្រសួងសាធារណការឲ្យដល់អ្នកបើកបររថយន្តជាង៣០០នាក់ នៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច។
លោក យ៉ាម យុទ្ធា បានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងខាងលើនេះគឺ ដើម្បីជួយសម្រួលដល់អ្នកបើកបររថយន្តគ្រប់ប្រភេទជាង៣០០នាក់ ដែលបានដឹកកម្មកររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ កំពុងតែមានហានិភ័យខ្ពស់ ដោយមួយចំនួនគ្មានប័ណ្ណបើកបររថយន្ត និងមួយចំនួនទៀតប្រើប្រាស់រថយន្តចាស់ៗ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលពួកគេជាប់រវល់ដឹកកម្មករជារៀងរាល់ថ្ងៃពុំមានពេលវេលាចូលរៀនសាលាបើកបរ និងកន្លងមកធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ដល់កម្មកររាប់រយនាក់។
ដោយឡែកប្រភពមួយឲ្យដឹងថា អ្នកបើកបររថយន្តដឹកកម្មជាង៥០%គ្មានប័ណ្ណបើកបរឡើយ។
គម្រោងបើកវគ្គបង្រៀនប្រឡងយកប័ណ្ណបើកបរនេះ ប.ស.ស នឹងសុំការសហការជាមួយគណៈកម្មការក្រសួងសាធារណការ ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការស្រុកសាមគ្គីមានជ័យ ដើម្បីជ្រើសរើសយកទីតាំងសមស្របណាមួយនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ជិតរោងចក្រ ដែលជាភាពងាយស្រួលក្រោយពេលអ្នកបើកបររថយន្តដឹកកម្មករដាក់ក្នុងរោងចក្ររួចហើយ បានចូលរៀនតែម្តង។
ការបើកវគ្គនេះ ប.ស.ស សុំអំពាវនាវដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងស្រុកកំពង់ត្រ
ឡាច និងសាមគ្គីមានជ័យ មកចុះឈ្មោះ ដើម្បីសុំចូលរៀនជាមួយ លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យ ចាប់ពីពេលនេះតទៅ ដើម្បីប្រមូលព័ត៌មាន និងស្ថិតិរាយការណ៍ថ្នាក់លើរៀបចំគម្រោងថវិកាបើដល់ថ្ងៃចូលរៀនហើយ ប.ស.ស នឹងមិនទទួលឲ្យចូលរៀនទៀតឡើយ។
ដោយឡែកអ្នកបើកបររថយន្តដឹកកម្មករ ដែលមានបំណងចូលរៀនប្រឡងយកប័ណ្ណបើកបរ ត្រូវចំ
ណាយសេវាប្រមាណ៥៥ដុល្លារ ដើម្បីបំពេញបែបបទសុំចូលរៀន ប្រឡង និងប្រាក់ទាំងនេះត្រូវបង់ឲ្យគណៈកម្មការប្រឡងរបស់ក្រសួងសាធារណការ លិខិតពិនិត្យសុខភាព និងឯកសារផ្សេងៗទៀត បើប្រៀបធៀបជាមួយការ សុំរៀននៅសាលាបើកបររថយន្ត និងសុំប្រឡងយកប័ណ្ណបើកបរ ត្រូវចំណាយប្រាក់ពី១២០ដុល្លារ ទៅ១៥០ដុល្លារឯណោះ។ ចំណែកគម្រោងបង្រៀនប្រឡងយកប័ណ្ណបើកបរនេះ មានរយៈពេលប្រមាណ២អាទិត្យតែប៉ុណ្ណោះ នឹងត្រូវប្រឡងយកប័ណ្ណបើកបរតែម្តង។
លោកវរសេនីយ៍ឯក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្តទទួលបន្ទុកចរាចរណ៍ និងសណ្ដាប់ធ្នាប់ខេត្ត ទាក់ទងនឹងគម្រោងបើកវគ្គខាងលើនេះបានថ្លែងទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ ដែលបា
នមកទទួលការផ្សព្វផ្សាយច្បាប់ចរាចរណ៍ថា នេះគឺជាឱកាសល្អហើយ ដែលសាលាបង្រៀនបើករថយន្តបានមកដល់ផ្ទះ ហេតុនេះស្នើសុំបងប្អូនជួយជូនដំណឹងដល់អ្នកបើកបររថយន្ត និងអ្នកបើករ៉ឺម៉កម៉ូតូដឹកកម្មករទាំងអស់មកចូលរួមឲ្យបានទាំងអស់គ្នា។ ព្រោះថា ចាប់ពីខែមករា ឆ្នាំ២០១៦ តទៅអ្នកគ្មានប័ណ្ណបើកបររថយន្ត មិនអាចបើកបរបានឡើយ ក្នុងច្បាប់គឺត្រូវមានទោសជាប់ពន្ធនាគារតែម្តង។ រីឯអ្នកបើកបររ៉ឺម៉កម៉ូតូដឹកកម្មករក្នុងមួយរ៉ឺម៉កៗ មាន៣០ ទៅ៤០នាក់ ក៏ត្រូវតែមករៀនដែរដើម្បីប្រឡងយកប័ណ្ណបើកបរម៉ូតូ បើពុំនោះទេសមត្ថកិច្ចមិនអនុញ្ញាតឲ្យដឹកកម្មករទៀតឡើយ៕
គម្រោងបើកវគ្គបង្រៀនប្រឡងយកប័ណ្ណបើកបរ សម្រាប់អ្នកបើករថយន្តដឹកកម្មករ




0 Comments