Ad Code

រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ជេន​គូ​បុក​ជាមួយ​កា​ម៉ា​រី​របួសធ្ងន់​ស្រាល​២​នាក់

ឧ​ត្ត​រ​មានជ័យ ៖ ពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ជេន​គូ បុក​ខណៈ​បើករថយន្ត​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល ខណៈ​ពេល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧១ ចំណុច​មុខ​ផ្សារ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥។


នគរបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ សាន្ត ប្រុស ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ បើកបរ​រថយន្ត​ម៉ាក​កាមរី​កាលី​សេរី​៨៩ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ឃ​- ២០៥១ ភ​,​ព​២ បណ្តាល​ឲ្យ​របួសធ្ងន់ អ្នក​រួម​ដំណើរ​ត្រូវជា​មួយចំនួន​០២ នាក់ ១/ ឈ្មោះ ចេក កា​ក់និកា អាយុ​២៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​រង​បួស​ស្រាល ២-​ឈ្មោះ សាន ចំណាន ភេទ​ប្រុស អាយុ​៤​ឆ្នាំ​ត្រូវជា​កូន រង​របួស​ស្រាល។


រីឯ​អ្នកបើកបរ​រថយន្ត​ប្រេង ឈ្មោះ គឹម ចាន់ថន ភេទ​ប្រុស អាយុ​៤៧ រស់នៅ​ភូមិ​ដើម​ជ្រៃ  សង្កាត់​អូរ​ស្មាច់  ក្រុង​សំរោង​បើកបរ​រថយន្ត​ដឹក​ប្រេង​ម៉ាក ហ៊ី​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A ០១២៦ របស់​ក្រុមហ៊ុន​ជេន​គូ នៅ​អូរ​ស្មាច់។


ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​នគរ​បាល​អន្តរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ រីឯ​រថយន្ត​ដឹក​ប្រេង​និង​រថយន្ត​កាំ​ម៉ា​រី​ត្រូវបាន​នគរបាល​នាំយកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់៕


T-12-15-15-yy-fullT-12-15-15-yyy-full



រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​ជេន​គូ​បុក​ជាមួយ​កា​ម៉ា​រី​របួសធ្ងន់​ស្រាល​២​នាក់

Post a Comment

0 Comments

Close Menu