Ad Code

ជន​រងគ្រោះ​ក្នុង​ការ Hack ទៅលើ OPM ជាង​មួយ​លាន​នាក់ នៅ​មិនទាន់​បាន​ជូនដំណឹង

មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជនរងគ្រោះ​នៃ​ការ hack ដ៏​ធំ​មួយ​ទៅលើ​ឯកសារ​ក្នុង​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​មាន​មនុស្ស​ជាង​មួយ​លាន​នាក់ នៅ​មិនទាន់​ទទួល​បាន​ការ​ជូនដំណឹង​ជា​ផ្លូវការ​នៅឡើយ​ទេ​ថា ទិន្នន័យ​របស់​ពួកគេ​ត្រូវ​បាន​គេ​លួច ហើយក៏​មិនទាន់​បញ្ជាក់​ថា ពួកគេ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ក្នុង​ការ​ត្រួតពិនិត្យ​ឥណទាន​ដោយ​ឥតគិតថ្លៃ​នៅឡើយ​ទេ។


ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ផ្ញើ​ការ​ជូន​ដំណឹង​តាមរយៈ​សេវា​ប្រៃសណីយ៍​ទៅកាន់​មនុស្ស​ជាង ២១.៥ លាន​នាក់ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រំលោភបំពាន​នេះ ដោយ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​គ្រប់គ្រង​បុគ្គលិក (OPM) ក្នុង​ទីភ្នាក់ងារ​សហព័ន្ធ ត្រូវ​បាន​គេ​លួច​ចូល​បណ្តាញ។


ការ​រំលោភបំពាន បាន​ផ្សារភ្ជាប់​ទៅ​នឹង​ប្រទេស​ចិន ដែល​បាន​ចាប់ផ្តើម​ក្នុង​ខែឧសភា ឆ្នាំ២០១៤ ហើយ​មិនបាន​រក​ឃើញ និង​ធ្វើការ​ប្រកាស​ជា​សាធារណៈ រហូតដល់​មួយឆ្នាំ​ក្រោយពី​មាន​បញ្ហា។


​    ​OPM បាន​និយាយថា ការជូនដំណឹង​តាម​ប្រៃសណីយ៍​នេះ គួរតែ​បាន​ទៅដល់ នៅពេល​ពាក់​កណ្តាល​នៃ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ប្រហែលជា ៧​ភាគរយ​នៃ​អ្នកប្រើប្រាស់​ត្រូវ​បាន hack  ឬក៏​ប្រហែល ១.៥ លាន​នាក់ មិនអាច​ទទួល​សំបុត្រ​នៃ​ការ​ជូនដំណឹង ពីព្រោះ​អាសយដ្ឋាន​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ ឬ​មិនមាន​នៅលើ​ឯកសារ។


ការ Hack នេះ​បាន​លាតត្រដាង​ឈ្មោះ អាសយដ្ឋាន លេខ​សម្ងាត់ ក្នុង​បណ្តាញ​សង្គម និង​ព័ត៌មាន​ដែល​អាច​មាន​ផល​ប៉ះពាល់​ផ្សេងទៀត សម្រាប់​បុគ្គលិក​នាពេល​បច្ចុប្បន្ន និង​អតីត​បុគ្គលិក​នៃ​សហព័ន្ធ និង​អ្នកម៉ៅការ ព្រមទាំង​អ្នកដាក់ពាក្យសុំ​ការងារ​ជា​សហព័ន្ធ និង​បុគ្គល​ដែល​បាន​រាយ​ឈ្មោះ​នៅលើ​ការត្រួតពិនិត្យ​ប្រវត្តិរូប។


នៅក្នុង​បទសម្ភាសន៍ កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់ OPM បាន​និយាយថា ខ្លួន​នឹង​ធ្វើ​ការជូនដំណឹង​តាម​ប្រៃសណីយ៍​ថ្មី ឬក៏​ទៅកាន់​អាសយដ្ឋាន ដែល​បាន​ផ្លាស់ប្តូរ ដោយ​ពឹង​ផ្អែកលើ “​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​” ដើម្បី​ប្រាប់​មនុស្ស​ឲ្យ​ពួកគេ​អាច​ពិនិត្យមើល​លើ​បណ្តាញ ដើម្បី​រកមើល​ថា តើ​ទិន្នន័យ​របស់​ពួកគេ​ត្រូវបាន​លួច ឬ​អត់​។


​OPM នឹងមិន​ពឹង​ផ្អែកលើ​ការជូនដំណឹង​អ៊ី​មែ​ល​ដើម្បី​ជម្រះ​បញ្ហា​នេះ​ទេ​។ ជនរងគ្រោះ​ទំហំ​តូច ដែល​ទាក់ទង​ទៅនឹង OPM ត្រូវបាន​ជូនដំណឹង​នៃ​ការ hack ដោយ​អ៊ី​មែ​ល និង​បាន​ណែនាំ​អំពី​អ្វីដែល​ត្រូវធ្វើ ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​បាន​ឲ្យ​ដឹង​ថា ជា​អកុសល​សារ​នោះ​មាន​លក្ខណៈ​ស្រដៀង​នឹង​គ្រោងការ​ក្នុងការ​បន្លំ​មួយ។


Clifton Triplett ទីប្រឹក្សា​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេ​ត ដែល​ទើបតែ​បានតែងតាំង​ថ្មី​ដោយ OPM បាន​ប្រាប់​រ៉​យ​ទ័​រ កាលពី​ថ្ងៃ​សុក្រ​ថា​៖ “​វា​គ្រាន់តែ​មិនមាន​សុវត្ថិភាព​”​។​


រដ្ឋាភិបាល បានផ្ដល់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​នូវ​គំនិត​មួយ ក្នុង​ការ​ចុះ​កិច្ចសន្យា ១.៨  លាន​ដុល្លារ ដើម្បី​ជួយ​កំណត់​ទីតាំង និង​ជូនដំណឹង​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់ ដោយ​ការ​លួច​ទិន្នន័យ​នេះ​។ មាន​ទឹកប្រាក់​ជាង ១៣០ លាន​ដុល្លារ​នឹងត្រូវ​បានផ្តល់​សម្រាប់​អ្នក ដែល​អាច​កំណត់​អត្តសញ្ញាណ Theft Guard Solutions ដើម្បី​ផ្តល់​ឲ្យ​មាននូវ​ការធានារ៉ាប់រង​លើ​ឥណទាន និង​ការ​លួច​អត្ដ​សញ្ញាណ​របស់​ជនរងគ្រោះ អស់​រយៈពេល​បី​ឆ្នាំកន្លងមក។


ក្រុម​អ្នកស្រាវជ្រាវ​អ៊ីន​ធើ​ណេ​ត​បាន​និយាយ​ថា គ្មាន​ការ​បង្ហាញថា ដំណឹង​អំពី​ការ Hack សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ងងឹត​លើ​បណ្តាញ​នៅឡើយ​ទេ ហើយ​បាន​បន្តថា នេះ​បង្ហាញថា រដ្ឋាភិបាល​ចិន​មិនមែន​ជា​ឧក្រិដ្ឋជន​នោះទេ៕



ជន​រងគ្រោះ​ក្នុង​ការ Hack ទៅលើ OPM ជាង​មួយ​លាន​នាក់ នៅ​មិនទាន់​បាន​ជូនដំណឹង

Post a Comment

0 Comments

Close Menu