បាត់ដំបង ៖ នៅវេលាម៉ោងប្រមាណ៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចភូមិបេងត្រេត ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កដោយរថយន្តមិនស្គាល់ម៉ាកបានកិនទៅលើបុរសម្នាក់ ដែលមានអាយុប្រហែល៣០ឆ្នាំបណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗក្នុងថ្លុកឈាម។ ដោយឡែករថយន្តមិនស្គាល់អត្តសញ្ញាណនោះបានបើកគេចខ្លួនបាត់ស្រមោលទាំងយប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បុរសរងគ្រោះទំនងស្ថិតក្នុងស្ថានភាពស្រវឹង ហើយសម្រាកនៅក្បែរចិញ្ចើមផ្លូវទើបត្រូវរថយន្តកិនបែបនេះ។ រហូតមកដល់នឹងម៉ោង៧និង៤៥នាទីព្រឹកថ្ងៃដដែលនេះ សពជនរងគ្រោះ ដែលពុំទាន់ស្គាល់អត្តសញ្ញាណនេះ សមត្ថកិច្ចកំពុងរៀបចំបញ្ជូនទៅរក្សាទុកនៅវត្តក្បែរកន្លែងកើតហេតុបណ្ដោះអាសន្នសិនក្រែងមានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕
បុរសម្នាក់ត្រូវរថយន្តកិនធ្លាយខួរស្លាប់ក្នុងថ្លុកឈាម


0 Comments