បាត់ដំបង ៖ បុរសម្នាក់ដែលគេសង្ស័យថាជាជនអនាថា ត្រូវបានរថយន្តកិនចំក្បាលស្លាប់យ៉ាងវេទនាជាទីបំផុត ដោយគេមិនទាន់ដឹងថាមូលហេតុគឺបណ្តាលមកពីអ្វីនោះឡើយ ដោយសារតែរថយន្តដែលបង្កនោះបានបើករត់គេចខ្លួនបាត់ទៅហើយ ដោយបន្សល់តែជនរងគ្រោះដេកនៅក្នុងថ្លុកឈាមតែប៉ុណ្ណោះ។
យោងតាមប្រភពដែលនៅទីនោះបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះអាចកើតឡើងនៅម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិបេងទ្រេត ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងរវាងរថយន្ត និងអ្នកថ្មើរជើង ព្រមទាំងធ្វើឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងថ្លុកឈាម។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះអាចជាជនអនាថាដោយបានផឹកស្រវឹង ហើយអាចដើរមកដេកនៅលើចិញ្ចើមថ្នល់ លុះរថយន្តមើលមិនឃើញ ក៏បើកកិនចំក្បាលតែម្ដង បណ្ដាលឲ្យផ្ទុះលលាដ៏ក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត។
លុះព្រឹកឡើង បន្ទាប់ពីបានលើកដាក់ឲ្យផុតពីផ្លូវថ្នល់រួចមក គឺប្រហែលជាម៉ោង៨និង៣០នាទី ដោយសារតែសពពុំមាននរណាម្នាក់ស្គាល់ពីអត្តសញ្ញាណនោះ ទើបសមត្ថកិច្ចកំពុងតែរកមធ្យោបាយដើម្បីដឹកជញ្ជូនសពជនរងគ្រោះទៅរក្សាទុកនៅក្នុងទីអារាមណាមួយក្នុងតំបន់នេះជាបណ្ដោះអាសន្នសិន ក្រែងលោមានបងប្អូន ឬសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
បុរសម្នាក់ ត្រូវរថយន្តកិនផ្ទុះខួរស្លាប់យ៉ាងអាណោចអាធ័ម(Update)


0 Comments