Ad Code

ឈិន ក្វាន់​ង៉ុ​យ ជួប​ទូទាត់​បំណុល​ជាមួយ ​នេន វណ្ណា​ លើស​ង្វៀន​បឹង​ស្នោ​

*​សំណាង ឌី​ណា ជួប ឯម សុធី​


​ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍​ត្រូវ​ឡើង​ប្រកួត​ទូទាត់​បំណុល​ជាមួយ ​នេន វណ្ណា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​០៦ ខែធ្នូ ឆ្នាំ២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ។



ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ពីរ​ដង​តាំងពី​ចុងឆ្នាំ​២០១២​ម្ល៉េះ ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​ម្ដងម្នាក់​។ សម្រាប់​ការ​ជួប​គ្នា​លើក​ទី​៣​នេះ ពុំ​ដឹង​ថា​ នរណា​ជា​អ្នកឈ្នះ​នោះ​ទេ​?។​



ក្វាន់​ង៉ុ​យ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ នេន វណ្ណា ​ទេ តែ​គេ​ពុំ​មែន​ជា​អ្នក​ប្រដាល់​ដែល​ខ្សោយ​នោះ​ឡើយ។ ពីមុន​គេ​អាច​ថា ​ក្វាន់​ង៉ុ​យ ​អន់​ខ្សោយ​មែន ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​គឺ​វា​ខុសគ្នា​ឆ្ងាយ​ខ្លាំង​ណា​ស់ ដោយ ​ក្វាន់​ង៉ុ​យ ​សម្រាប់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​ដូចគ្នា ដូចជា​គ្មាន​នរណា​អាច​យក​ឈ្នះ​លើ​រូបគេ​បាន​នោះ​ឡើយ។ មានតែ​អ្នក​ប្រដាល់​ថៃ​ប៉ុណ្ណោះ ដែល​ម្តងម្កាល​បាន​វាយ​ឈ្នះ​គេ​នោះ ។



អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជា​ម្ចាស់​ខ្សែក្រវាត់​ដូចគ្នា។​ ពួកគេ​ទាំងពីរ​មាន​កម្ពស់​ខ្ពស់​ប្រហាក់​ប្រ​ហែ​ល​គ្នា​ទេ តែ​កម្លាំង​កាយសម្បទា​មានការ​ខុសគ្នា ដោយ​ ក្វាន់​ង៉ុ​យ​ រាង​ខ្លាំង​ជាង ហើយ​សម្រាប់​បច្ចេក​ទេស​ប្រកួត​វិញ ក៏​គេ​លើ​ នេន វណ្ណា​ ដែរ ។​



ឈិន ក្វាន់​ង៉ុ​យ ទើបតែ​ប្រកួត​ឈ្នះ​ ម៉ន ​ចៅ​ក្របី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ។ និយាយ​រួម ក្វាន់​ង៉ុ​យ ​វាយ​ល្អ និង​ស៊ូ​ក្នុង​ការ​ប្រកួត​ ហើយ​មាន​ផ្លែ​ល្អ​ទៀត​ផង។​

​ ​

នេន វណ្ណា គេ​ក៏​មាន​ស្នៀត​កែង​ និង​ជង្គង់​ល្អ​ដែរ តែ​រាង​អន់​កម្លាំង​ក្នុង​ការ​ចាប់ដៃ​គូប្រកួត​មិន​ជាប់ ដើម្បី​ប្រើ​ជង្គង់​នោះ។ ការប្រកួត​ចុងក្រោយ​របស់​នេន វណ្ណ គឺ​វាយ​ឈ្នះ​ ឯម​ សាវឿន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​២​។ ចាំ​មើល តើ​នេន វណ្ណា អាច​យកឈ្នះ​ ឈិន ក្វាន់​ង៉ុ​យ បាន​ឬ​អត់​នោះ ?។​



​ឯម សុធី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​នឹង​ត្រូវ​ជួប​ប្រកួត​ជម្រះបញ្ជី​ជាមួយ សំណាង ឌី​ណា អ្នក​ប្រដាល់​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ។ ពួកគេ​ពីរ​នាក់​នេះ ធ្លាប់​ប៉ះ​គ្នា​ចំនួន​បី​ដង​ពី​មុន​មក។ ក្នុង​ការ​ជួបគ្នា​បី​លើក​នេះ សុធី​ វាយ​ឈ្នះ ​ឌី​ណា​ បានតែ​ម្តង​ប៉ុណ្ណោះ ឯ​ពីរ​លើក​ទៀត​គឺ​ចាញ់​ ឌី​ណា។



​សំណាង ឌី​ណា ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​ប្រដាល់​ធំ។ ហ៊ាន​ប្ដូរ​កណ្ដាប់ដៃ និង​កែង​ជាមួយ​គូ​ប្រកួត។ ដូច្នេះ​ប៉ះ​ជាមួយ​ ឯម សុធី គឺ​ត្រូវ​គ្នា​តែម្តង ព្រោះ ​សុធី ក៏​មាន​ចិត្ត​ប្រដាល់​ធំ​ដែរ។ ទោះជា​យ៉ាងណា គូ​នេះ​គេ​មាន​ជំនឿ​ចិត្ត​ថា ឯម សុធី នឹង​អាច​ឈ្នះ​ ឌី​ណា ​ព្រោះ​ពេលនេះ ​សុធី​ គេ​ល្អ​ និង​ខ្លាំង​ជាង ​ឌី​ណា។​



​ការប្រកួត​ចុងក្រោយ​របស់​ សំណាង ឌី​ណា គឺ​គេ​វាយ​ចាញ់​ ផាន ផាត់ ​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​៤ ឯ​ការប្រកួត​ចុងក្រោយ​របស់ ​ឯម សុធី​ វិញ គឺ​វាយ​ចាញ់ ​សុខ ធី អ្នក​ប្រដាល់​ក្លិប​សាន​សៅ​យ៉ាន់​នាគា​ដោយ​ពិន្ទុ។​

​ ​

ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ កង មករា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។

​ ​

ឆាយ​ម៉ៅ គេ​ប្រកួត​មិនសូវ​ទៀងទាត់​ទេ ជួន​ល្អ ជួប​អន់ ហើយ​ភាគច្រើន​វាយ​ចាញ់​គេ​ថែមទៀត។ តាម​កម្លាំង​កាយសម្បទា​របស់​គេ គឺ​ល្អ​ និង​ខ្លាំង គ្រាន់តែ​វាយ​មិនសូវ​ច្បាស់​ប៉ុណ្ណោះ។



ការប្រកួត​លើក​ចុងក្រោយ​របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គឺ ​ឆាយម៉ៅ​ វាយ​ចាញ់ ​ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក​ក្នុង​ទឹក​ទី​៤ ឯ កង មករា ​វាយ​ចាញ់ ​ប៉ូ វណ្ណ​ស័​ក្ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣។​



ទោះជា​យ៉ាងណា សម្រាប់​ការ​ជួប​គ្នា​លើក​នេះ ពុំ​ដឹង​ថា​ ឆាយម៉ៅ ឬ កង​មករា ឈ្នះ​នោះ​ទេ​?។​



​គង់ ហ៊ូ​វ អ្នក​ប្រដាល់​ក្លិប​កងពល​ធ​ម​អន្តរាគមន៍​លេខ​២ ត្រូវ​ជួប​ប្រកួត​ជាមួយ​ ចាន់ គឹម​លន់ អ្នក​ប្រ​ដាល់​ក្លិប​និរោធ​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ រវាង​ពីរ​នាក់​នេះ បើ​តាម​សន្និដ្ឋាន​នោះ ចាន់ គឹម​លន់ ប្រហែលជា​មិន​ឈ្នះ​ គង់ ហ៊ូ​វ​ នោះ​ទេ។​



ចាន់ គឹម​លន់ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់ ​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ក្នុង​ទឹក​ទី​៣ ខណៈ​ដែល​ គង់ ហ៊ូ​វ គេ​បាន​ផ្ដួល ​ងួន គា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣​ដែរ៕​


4-12-2015a


4-12-2015a1



ឈិន ក្វាន់​ង៉ុ​យ ជួប​ទូទាត់​បំណុល​ជាមួយ ​នេន វណ្ណា​ លើស​ង្វៀន​បឹង​ស្នោ​

Post a Comment

0 Comments

Close Menu