Ad Code

ក្រុម​សាច់ញាតិ​ជួបជុំគ្នា ក្រោយ​ជួប​ហេតុការណ៍​ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក

អ្នក​រស់រាន​ពី​ការ​បាញ់ប្រហារ​មក​លើ​ទីភ្នាក់ងារ​សេវាកម្ម​សង្គម នៅក្នុង​រដ្ឋ​អា​លី​ហ្វ័​រ​ញ៉ា កាលពី​ថ្ងៃ​ពុធ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ១៤ នាក់ បាន​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ក្រុមគ្រួសារ​របស់​ពួកគេ។


គួរ​ឲ្យ​ដឹង​ថា ការវាយប្រហារ​ខាងលើ បានសម្លាប់​មនុស្ស ១៤ នាក់ និង​ជាង ១៧ នាក់​ផ្សេងទៀត បាន​រង​របួស។


លោក​ខេ​ត អាន់​វ៉ែល ដែល​បាន​នៅក្នុង​អគារ ជាមួយ​កូនស្រី​របស់​គាត់ ពេល​ដែល​ការវាយប្រហារ​ផ្ទុះឡើង បាន​និយាយ​ថា ពួកគាត់​បាន​លាក់ខ្លួន​នៅ​ក្រោម​តុ ហើយ​លោក​ពិតជា​សំណាង​ខ្លាំងណាស់ ដែល​លោក និង​កូនស្រី​មិនកើត​អ្វី។


ដោយឡែក កូនស្រី​របស់​អ្នកស្រី ម៉ា​រី ហ្គា​សៀ ក៏បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ដែរ ពេល​ ដែល​ការ​បាញ់ប្រហារ​បាន​ផ្ទុះឡើង​។ លោកស្រី​បាន​និយាយ​ថា មាន​នូវ​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង បាន​ហោះ​ក្រឡឹង​ពីលើ​ក្បាល​អ្នកស្រី ហើយ​អ្នកស្រី​ពិតជា​តក់ស្លុត​ខ្លាំង​ណាស់ នឹង​ហេតុការណ៍​មួយ​នេះ។


ខណៈនោះ​ដែរ ក្រុម​នគរបាល បាន​ប្រកាស​ឲ្យ​ដឹង​ថា ជនសង្ស័យ ២ នាក់ ត្រូវ​បាន​បាញ់សម្លាប់  ហើយ​មន្ត្រី​នគរបាល​ម្នាក់ បាន​រង​របួស តែ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ករណី​វាយប្រហារ​មក​លើ​ទីភ្នាក់ងារ​សេវាកម្ម​សង្គម មិនត្រូវ​បាន​ដឹក​ភ្លាមៗ​នោះទេ  ខណៈ​ដែល​ការស៊ើបអង្កេត​កំពុង​បន្ត៕



ក្រុម​សាច់ញាតិ​ជួបជុំគ្នា ក្រោយ​ជួប​ហេតុការណ៍​ប្រហារ​ដោយ​ខ្មាន់កាំភ្លើង​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក

Post a Comment

0 Comments

Close Menu