ស្វាយរៀង ៖ ឯកឧត្ដមឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នៅព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបលៀងនៅសកលវិទ្យាល័យស្វាយរៀងជូនសមាជិកយុវជន និងសមាគមនិស្សិតសម្ដេចតេជោ។
ក្នុងពិធីនោះឯកឧត្ដមឌី វិជ្ជា ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យស្វាយរៀងដែរនោះ បានមានប្រសាសន៍ជូនពរឆ្នាំថ្មីដល់សមាជិកសមាជិកា ក៏ដូចថ្នាក់ដឹកនាំយុវជន សហភាពសហព័ន្ធយុវជនថ្នាក់ជាតិ ថ្នាក់ខេត្ត ដែលបានចូលរួមជាច្រើននាក់នោះផងដែរ។
គួរបញ្ជាក់ថា ពិធីនេះធ្វើឡើងនៅសាកលវិទ្យាល័យស្វាយរៀង ដោយមានសមាជិកចូលរួមប្រមាណ៦០០នាក់ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត ហើយនៅក្នុងពិធីនេះ ក៏មានការចាប់រង្វាន់អនុស្សាវរីយដល់អ្នកចូលរួមផងដែរ៕
ឯកឧត្ដមឌី វិជ្ជា អញ្ជើញជាអធិបតីភាពក្នុងពិធីជប់លៀងនៅសកលវិទ្យាល័យស្វាយរៀង
0 Comments