Ad Code

ចិន​ ​ផ្ដល់​សិទ្ធិ​ដោយ​ខ្លួនឯង​ ​ដើម្បី​វាយប្រហារ​ប្រឆាំង​ភេរវកម្ម​ ​ក្នុង​ប្រតិ​ប​ត្ដិ​ការ​ក្រៅប្រទេស​

​ប្រទេស​ចិន​ ​បានផ្ដល់​និ​ត្យា​នុកូលភាព​បើក​ប្រតិ​ប​ត្ដិ​ការប្រឆាំង​ភេរវកម្ម នៅក្រៅ​ប្រទេស​​ដោយ​កងទ័ព​របស់ខ្លួន ដែល​ភាព​ចែង​លម្អិត​នៃ​ច្បាប់​ថ្មី​ដ៏​មាន​វាទ​ប្ប​វាទ​នោះ បានបង្ហាញ​ឲ្យ​ឃើញ ​ខណៈពេលដែល​ចិន​ ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ជាប់ទាក់ទង​នៃ​អំពើហិង្សា​ទៅនឹង​ក្រុម​មូស្លីម នៅ​ខេត្ដ Xinjiang ទៅនឹង​ក្ដីកង្វល់​ជា​សកល​អំពី​ភេរវកម្ម​និយម។




​ដោយ​ស្ថិតនៅក្រោម​ច្បាប់​ស្ដីពី​ការប្រឆាំង​ភេរវកម្ម ដែល​អនុម័ត​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​នោះ​ ក្រុង​ប៉េកាំង​ប្រហែលជា​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ឲ្យ​ចេញ​ផុតពី​រង្វង់​ព្រំដែន​របស់ខ្លួន ដើម្បី​ចេញ​សកម្មភាព​ប្រឆាំងនឹង​ភេរវកម្ម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​ប្រទេស Xinhua ដែល​ចុះផ្សាយ​ទាំងស្រុង​នូវ​អត្ថបទ​ច្បាប់​នោះ​។



​វិធានការ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​កងទ័ព​រំដោះ ប្រជាជន​របស់​នគរបាល​ប្រដាប់អាវុធ ប្រជាជន ​និង​ក្រុម​បុគ្គលិក​នៃ​អង្គការ​សន្ដិសុខ​សាធារណៈ​របស់​ប្រទេស​ចិន​។​ នេះ​ជាការ​លើកឡើង​ដោយ​ Xinhua​។



​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះសាធារណ​​​រដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើន​ចលនា​កាន់តែ​ទូលំ​ទូលាយ ពី​ពាក្យ​ទំនៀម​របស់លោក Deng Xiaoping ដែល​លើកឡើង​ពី​ការទាញយក​ផលចំណេញ នៅក្នុង​ការបរទេស ​និង​យោធា​។ ​កាលពី​ខែវិច្ឆិកា​​កន្លងទៅ​ ​ក្រុង​ប៉េកាំង​ ​ក៏បាន​ទាំង​ប្រកាសថា ​ខ្លួន​ប្រហែលជា​នឹង​ស្ថាបនា​មជ្ឈមណ្ឌល​ភស្ដុភា​មួយ នៅ​ប្រទេស​អាហ្វ្រិក Djibouti ដើម្បី​គាំទ្រ​ដល់​កងឯកភាព​របស់​ខ្លួន ដែល​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ ​និង​បេសកកម្ម​ប្រឆាំងនឹង​ករណី​ប្លន់​លើ​ផ្ទៃសមុទ្រ នៅក្នុង​តំបន់​។



​ចិន​​ជា​ប្រទេស ដែល​រួមវិភាគទាន​មួយ​យ៉ាងសំខាន់ ក្នុងការ​ផ្ដល់នូវ​កង​រក្សា​សនិ្ដ​ភាព ទៅកាន់​ទ្វីបអាហ្វ្រិក​ ព្រមទាំង​បាន​ជួយ​ល្បាត​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ប្រទេស Somali ទៀតផង​៕


AFP



ចិន​ ​ផ្ដល់​សិទ្ធិ​ដោយ​ខ្លួនឯង​ ​ដើម្បី​វាយប្រហារ​ប្រឆាំង​ភេរវកម្ម​ ​ក្នុង​ប្រតិ​ប​ត្ដិ​ការ​ក្រៅប្រទេស​

Post a Comment

0 Comments

Close Menu