Ad Code

ផង់ សុ​ភ័ស្ស ជួប ហួន សុខ​នី​ម លើស​ង្វៀន​ស្ទឹងមានជ័យ​ ព្រំ វី ឡើង​សងសឹក ម៉ន ភី​រម្យ​

អ្នក​ប្រដាល់ ផង់ សុ​ភ័ស្ស ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវបាន​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នា​ល្ងាច​ថ្ងៃ​សុ​ក្រុ​ទី​០១​មករា​២០១៦​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។


ហួន សុខ​នី​ម បាត់​មុខ​មួយរយៈ​យូរ បន្ទាប់ពី​គេ​វាយ​ឈ្នះ​កន ចន្ថា អ្នក​ប្រដាល់​ក្លិប​ក្រសួងការ​ពារជាតិ​ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​៣១ មីនា ២០១២​កន្លងមក​នោះ ហើយ​បាន​វិល​ត្រឡប់មក​សង្វៀន​វិញ នា​ថ្ងៃទី​២៥​តុលា​២០១៥ ។​តាំងពី​វិល​មក​សង្វៀន​វិញ​នេះ គេ​ឡើង​ប្រកួត​បាន​៤​លើក​ហើយ ដោយ​វាយ​ឈ្នះ​៣​លើក​និង​ចាញ់​១​លើក ។ ការប្រកួត​លើកចុងក្រោយ​នេះ​(២៥​ធ្នូ​២០១៥)​គេ វាយ​ឈ្នះ​ផាន ចំណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ដោយ​ពិន្ទុ ។


សុខ​នី​ម​ជា​អ្នក​ប្រដាល់​ស្រករ​មុន​ផង់ សុ​ភ័ស្ស តែ​គេ​មិនមាន​ឈ្មោះ​ល្បី​នោះឡើយ ។ តាម​ក្បាច់គុន​ដែល​គេ​បញ្ចេញ​លើស​ង្វៀន​កន្លងមក ឃើញថា​ល្អ​គ្រាន់បើ​ដែរ ហើយ​ចិត្ត​ប្រដាល់​ធំ ទើប​អាច​វាយ​ឈ្នះ​លើ​គូប្រកួត​នោះ។


ផង់ សុ​ភ័ស្ស មិនជា​ខ្លាំង​ដែរ តែ​អ្នក​ប្រដាល់​រូបនេះ មាន​ចិត្តធំ​ណាស់ មិនថាតែ​ពេល មានប្រៀប​លើ​គេ​ទេ បើ​ប៉ះ​ដៃគូ​ខ្លាំង​គេ​ក៏​ហ៊ាន​វាយ​ប្តូរ ដើម្បី​ប្តូរ​យកជ័យ​ជំនះ​បានមក​វិញ​ដែរ ។ គេ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​កន្លងមក ទោះបីជា​មិន​ឈ្នះ តែ​គេ​វាយ​បាន​៥​ទឹក​ពេញ ដែល​បញ្ជាក់ថា ក្រៅពី​ចិត្តធំ​សុ​ភ័ស្ស​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ថែមទៀត ។ គេ​ប្រកួត​ចុងក្រោយ វាយ ចាញ់​អ្នក​ប្រដាល់​ថៃ​A Nouk Vath ដោយ​ពិន្ទុ។


ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង​ផង់ សុ​ភ័ស្ស និង ហួន សុខ​នី​ម​នេះ មិនមាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ។ ព្រំ វី អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។


ភី​រម្យ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ​ព្រំ វី​គេ​ជា​អ្នក​ប្រដាល់​ស្រករ​មុន ។ ទោះជា​បែបនេះ​ក្តី អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ពីរលើក​ហើយ​កន្លងមក ដោយ​ព្រំ វី វាយ​ចាញ់​ម៉ន ភី​រម្យ​ដោយ​ពិន្ទុ​ទាំង​២​លើក។

​ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ គេ​ពិបាក​នឹង​ទាយ​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះដែរ ព្រោះថា​ព្រំ វី ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើងចាស់ តែ​ព្រំ វី រាល់​លើក​ដែល​ជួប​ប្រកួត​ជាមួយ​ត្រកូល​ម៉ន​(​ម៉ន ភី​រម្យ​និង​ម៉ន រដ្ឋា​) គឺ​ពុំដែល ឈ្នះ​នោះទេ គឺ​ចាញ់​ពិន្ទុ​ទាំង​រាល់​លើក ។ គេ​ឡើង​ប្រកួត​ចុងក្រោយ ជួប​ជាមួយ​ម៉ន ភី​រម្យ (​ថ្ងៃទី​២០​ធ្នូ​២០១៥) ដោយ​វាយ​ចាញ់​ភី​រម្យ​ដោយ​ពិន្ទុ ។


​ទោះជា​យ៉ាងនេះ​ក្តី សំរាប់​ការឡើង​ប្រកួត​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​គេ​នៅតែ​ពុំមាន​ជំនឿ​ទុកចិត្ត​លើ​ព្រំ វី ថា​អាច​វាយ​ឈ្នះ​លើ​ម៉ន ភី​រម្យ​ដែរ ។ ដូច្នេះ ចាំមើល​តើ​ការប្រកួត​លើក​នេ​ហ ព្រំ វី អាច​សងសឹក​ម៉ន ភី​រម្យ បាន​ឬ​អត់​?។


អ្នក​ប្រដាល់​ក្មេង​ស្រករ​ក្រោយ ចាន់ សាន់ ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ សិទ្ធី ស័​ក្ត អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។ ចាន់ សាន់ ធ្លាប់​ជួប​ជាមួយ​សិទ្ធី ស័​ក្ត ម្តង​ហើយ​កាលពី​ថ្ងៃទី​០៦​ធ្នូ​២០១៥​កន្លងមក ដោយ​វាយ​ចាញ់​សិទ្ធី ស័​ក្ត​ដោយ​ពិន្ទុ ។

​អ្នក​ប្រដាល់​វ័យក្មេង​ចាន់ សាន់​នេះ គេ​វាយ​មិន​ដក​ដៃ​ទេ ដោយ​អាង​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង តែ​យ៉ាងណា​ជួប​រិទ្ធី ស័​ក្ត ប្រហែលជា​ពិបាក​ឈ្នះ​ហើយ ព្រោះ​សិទ្ធី គេ​ក៏​វាយ​ខ្លាំង​និង​មាន​ល្បិចកល​ក្នុងការ​ប្រកួត​ច្រើន​ដែរ ។


ការប្រកួត​ចុងក្រោយ​នេះ ចាន់ សាន់ វាយ​ចាញ់​ម៉ន វ៉ា​ន្នី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ព​ជើងគោក​ដោយ​ពិន្ទុ ហើយ​រិទ្ធី ស័​ក្ត ប្រកួត​លើកចុងក្រោយ វាយ​ឯម ខ្លឹម​សរ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ ។​ចាំមើល ចាន់ សាន់ គេ​អាច​សងសឹក​យកឈ្នះ​ម៉ន ភី​រម្យ បាន​ឬ​អត់ ? ។​

​ឈិ​ត សេរី​វណ្ណ​ថន អ្នក​ប្រដាល់​ក្លិប​រា​ហ៊ូ​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​ខុន សីហា អ្នក​ប្រដាល់​កុមារ​ទេព​មាន​រិ​ទ្ធ ក្នុង​ទម្ងន់​៥១​គីឡូក្រាម ខ​ណះ​ដែល​សេង ឆ្លូញ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួ​បប​ប្រកួត​ជាមួយ​នី ចាន់​រ៉ា៕


Nita-29-A-16-Full


Nita-29-A-17-Full



ផង់ សុ​ភ័ស្ស ជួប ហួន សុខ​នី​ម លើស​ង្វៀន​ស្ទឹងមានជ័យ​ ព្រំ វី ឡើង​សងសឹក ម៉ន ភី​រម្យ​

Post a Comment

0 Comments

Close Menu