Ad Code

រថយន្ត​បុក​បន្ត​គ្នា​ ស្លាប់​ម្តាយ​ និង​កូន​រង​របួស​គួរ​ឲ្យ​រន្ធត់​​

កំពង់ស្ពឺ ​៖ ស្ត្រី​ចំណាស់​ម្នាក់​ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ និង​កូនស្រី​បាន​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ថ្ម​ បើក​លឿន​ជុល​បុក​ម៉ូតូ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ពីក្រោយ​ពេញ​មួយ​ទំហឹង។​


ហេតុការណ៍​ថ្នាក់​ចរាចរណ៍​រថយន្ត​បែន​បុក​បន្ត​កន្ទុយ​គ្នា​នេះ​កើតមានឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក នា​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៣២-៣៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។​


ប៉ូលិស​បាន​ប្រាប់​ថា រថយន្ត​បង្ក​ម៉ាក​នីសា​ន់​ ចំណុះ​៥​តោន​បែន​ដឹក​ថ្ម ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A.5964 អ្នកបើកបរ​ឈ្មោះ​ វៃ សុខ​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​រកា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើដំណើរ​មកពី​ទិស​ខាង​លិច​ទៅ​កើត មកដល់​ចំណុច​ខាង​លើ ​បាន​បុក​ម៉ូតូ​ពីក្រោយ​០១​គ្រឿង​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK.8781 បើកបរ​ដោយ​ឈ្មោះ ​ផៃ ថេត ភេទ​ស្រី អាយុ​២៣​ឆ្នាំ ​របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​ថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ឌុប​ម្តាយ​ឈ្មោះ​ សង់ ធី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​ បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា។


ប្រភព​បន្ត​ថា ​បន្ទាប់ពី​បុក​ម៉ូតូ​ជនរងគ្រោះ ​រថយន្ត​នីសា​ន់​បាន​ជ្រុល​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត​ម៉ា​កវី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q.0616 បើក​ឈ្មោះ ​បី ណុ​ក ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​រស់នៅ​ភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ដែរ​នោះ។

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង​បាន​ធ្វើការ​វាស់វែង​យក​វត្ថុតាង មាន​រថយន្ត​០២​គ្រឿង និង​ម៉ូតូ យក​មក​រក្សា​សំរោងទង​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕


Pisey-2015-12-29-full-D91


Pisey-2015-12-29-full-D98



រថយន្ត​បុក​បន្ត​គ្នា​ ស្លាប់​ម្តាយ​ និង​កូន​រង​របួស​គួរ​ឲ្យ​រន្ធត់​​

Post a Comment

0 Comments

Close Menu