Ad Code

លី​ពូថៅ​ចូល​កាប់​ប្រហារ​មួយ​ពូជ​រង​របួស​ស្ទឹង​ស្លាប់​ស្ទើរ​រស់៧នាក់

ព្រះសីហនុ ៖ មនុស្ស ក្មេង ចាស់ ស្រី​ប្រុស​មួយ​គ្រួសារ​ចំនួន​៧​នាក់ ៦​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ស្ទើរ ស្លាប់ ស្ទើរ​រស់ បន្ទាប់​ពី​ត្រូវ​ជនបិទមុខ​ម្នាក់​លី​ពូថៅ​លបលួច​ចូល​ទៅ​ធ្វើការ​វាយប្រហារ​ដល់​ក្នុងផ្ទះ មិន ញញើត ដៃ ខណៈ​ជន​រងគ្រោះ កំពុង​ដេក លង់លក់​។


ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ប្រមាណ​១​និង​២០​នាទី​យប់ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង លំនៅ​ដ្ឋាន​ជន​រងគ្រោះ តែម្តង​ស្ថិតនៅ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ (​តំបន់​អនុ​ក្រឹត្យ ក្បាលឆាយ​)​។


ជនរងគ្រោះ ក្រោយ​ពី​កើត​ហេតុ​ភ្លាមៗ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េ​អិម ដឹក​បញ្ជូន​ទៅ​ធ្វើ​ការសង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ខេត្ត​(​ពេទ្យ​ចំការ​ចេក​)​រីឯ​ជន ដៃដល់​បាន គេច​ខ្លួន​ដោយ សុវត្ថិភាព។


លោក ប្រាក់ សុធា នាយ​ប៉ុ​ស្តិ៍ ប៉ូលិស​រដ្ឋបាល​សង្កាត់​លេខ​១ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ​ទី​១ តូច សំ​អូន ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​របួស​ធ្ងន់ ទី​២​ឈ្មោះ អ៊ុំ ផា​ណា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ របួស​ធ្ងន់ ទី​៣​ឈ្មោះ គង់​ផាន់​ណារិន ភេទ​ស្រី អាយុ​១៣​ឆ្នាំ រ​បួស​ធ្ងន់ ទី​៤​ឈ្មោះ គង់​ផាន់​ណា​រី ភេទ​ស្រី​អាយុ​១០​ឆ្នាំ​រងរ​បួស​ធ្ងន់ ទី​៥​ឈ្មោះ គង់​ផាន់​ណា​សុន ភេទ​ប្រុស អាយុ៦​ឆ្នាំ រងរបួស​ស្រាល ទី​៦​ឈ្មោះ គង់​សារ៉ាន ហៅ​ស៊ី​យ៉ាន ភេទ​ប្រុស អាយុ​៤​ឆ្នាំ​រងរបួស​ធ្ងន់​និង​ទី​៧​ឈ្មោះ គង់​រីតា ភេទ​ស្រី អាយុ​២​ឆ្នាំ មិន​មាន​រងរបួស​អ្វី​ទេ​ដោយសារ​ក្នុង​ពេល​កើតហេតុ ដេកលក់​ក្នុង​ភួយ ឃាតករ​រក មិនឃើញ។


ពាក់​ព័ន្ធ​ករណី​ខាងលើ​នេះ បើ​តាម​ប្អូនប្រុស​រងគ្រោះ​ឈ្មោះ​គង់ ផាន់​ណា​សុន ភេទ​ប្រុស អាយុ៦​ឆ្នាំ ដែល​មានរ​បួស​ស្រាល​ជាងគេ​បាន​និយាយ​រៀបរាប់​ប្រាប់​ថា មនុស្ស​ដែល​ចូល​មក​ធ្វើការ​វាយប្រហារ​ក្រុម​គ្រូ​សារ​របស់​ខ្លួន​នៅក្នុង​យប់​កើតហេតុ​នេះ មានតែ​ម្នាក់​ទេ​ដោយ​ជន​នោះ​បិទមុខ​ជិត​និង មាន​លី​ពូថៅ បាន​មក​ធ្វើ​សកម្មភាព​កាប់​ម្តាយ និង​យាយ និង​បងស្រី​របស់​ខ្លួន​ទាំង​កំរោល បណ្តាល​ឲ្យ​លោក យាយ​និង​ម្តាយ និង​បងស្រី​របស់​ខ្លួន​សន្លប់​ស្តូក​នៅ​នឹង​កន្លែង​តែម្តង ចំណែក​រូបគេ​ក៏​ត្រូវ ជន​នោះ​វាយ​ដែរ​ប៉ុន្តែ​មិនសូវ​ជាធ្ងន់ធ្ងរ​ទេ ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​មាន​ឱកាស លួច​វារ​រត់​ចេញ​មក​ខាងក្រៅ​ផ្ទះ​បាន​ស្រែក ឲ្យ​អ្នកជិតខាង​គេ​ជួយ ទើប​ជន​ដៃដល់​នោះ​រត់គេច​ខ្លួន។


ជុំវិញ​បញ្ហា​នេះ លោក ប្រាក់​សុធា នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១​បាន ប្រាប់​ទៀត​ថា នៅក្នុង​ផ្ទះ កើតហេតុ​ក៏​ដូចជា​នៅ​ជុំវិញ​បរិវេណ​ផ្ទះ​កើតហេតុ សមត្ថកិច្ច​ប៉ូលិស​មិនបាន​រក​ឃើញ​វត្ថុតាង​អ្វី​គូរ​ឲ្យ​កត់សម្គាល់ ដែល​ជន​ដៃដល់ បន្សល់ទុក​នោះ​ទេ​គឺ​ឃើញ​តែ​ស្នាម​ឈាម​តែ​ប៉ុណ្ណោះ ហើយ​ចំណែក​ជនរងគ្រោះ ទាំងអស់ ម្នាក់ៗ​សុទ្ធ​រង​របួស​ធ្ងន់​ផ្នែក​ក្បាល ហើយ​ចំណោម​នោះ​មាន​៣នាក់​រង​បូស​ធ្ងន់ធ្ងរ​ជាងគេ គឺ​លោក យាយ តូច សំ​អូន អាយុ​៦៥​ឆ្នាំ ទី​២​ឈ្មោះ អ៊ុំ ផា​ណា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ ទី​៣​ឈ្មោះ គង់​ផាន់​ណារិន ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​។ បច្ចុប្បន្ន​អ្នក​ទាំង​៣​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់។


លោក ជូន ណា​រិ​ទ្ធ ស្នងការ​ដា្ឋន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា ចំពោះ​ករណី ខាងលើ នេះ​អាច​ជា​រឿង​គំនុំ ច្រើនជាង​អំពើ​ប្លន់ ពីព្រោះ​ជនរងគ្រោះ​ជា​ជន​ក្រីក្រ​។ ហើយ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់​បាន​កំណត់​មុខ​សញ្ញា​ជន​ដៃដល់​នៅឡើយ​ទេ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ កិច្ចការ​នេះ​មន្ត្រី​ជំនាញ​របស់​លោក​កំពុងតែ​បន្ត​ធ្វើ​ការស្រាវជ្រាវ​យ៉ាង ចិត្ត​ទុកដាក់ ដើម្បី​ចាប់​ជន ដៃដល់​នោះ​យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕


T-12-29-15-aaa-fullT-12-29-15-aa-full



លី​ពូថៅ​ចូល​កាប់​ប្រហារ​មួយ​ពូជ​រង​របួស​ស្ទឹង​ស្លាប់​ស្ទើរ​រស់៧នាក់

Post a Comment

0 Comments

Close Menu