បន្ទាយមានជ័យ ៖ ពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារបានមកទទួលអំណោយជាស្បៀងអាហារពីបុណ្យណូអែល ឯលោកអភិបាលខេត្តបានអះអាងថា នេះគឺជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាអភិបាលកម្ពុជានឹងមិនប្រកាន់សាសនាក្នុងនាមខ្មែរដូចគ្នានោះ។ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះគឺគេសង្កេតឃើញមានការធ្វើពិធីអបអរសាទរខួបកំណើតលើកទី៧របស់ព្រះយេស៊ូគ្រិស្ត ហៅបុណ្យណូអែល ដែលមានលោកអភិបាលខេត្តចូលរួមទៀតផង។
លោកគ្រូ គឹម វិវឩ្ឍន៍ អនុប្រធានស្នងការបេសកកម្មគ្រូគង្វាលបានបញ្ជាក់ថា អ្នកដែលគោរពស្រឡាញ់ព្រះយេស៊ូ ហើយមានជំនឿលើព្រះនោះគឺព្រះជួយ តែបើធ្វើអំពើអាក្រក់នោះច្បាស់ជាទទួលបាបហើយ ដូចជាការមិនគោរពច្បាប់ចរាចរណ៍ជាដើម បើហ៊ានល្មើសនឹងច្បាប់ចរាចរណ៍ ច្បាស់ជាស្លាប់ឬរងរបួសជាមិនខាន។ លោកបានបន្តថា ចាប់ពីខែមករា ឆ្នាំ២០១៦តទៅច្បាប់ចរាចរណ៍ថ្មីនឹងរឹតបន្តឹង ហើយនឹងផាកពិន័យធ្ងន់ៗទៅលើម្ចាស់យានយន្តណាដែលល្មើសច្បាប់ចរាចរណ៍ចាប់ពីដើមឆ្នាំ២០១៦ខាងមុខនេះតទៅ ហើយរឿងនេះបើមនុស្សលោកណាមិនស្តាប់បន្ទូលណែនាំរបស់ព្រះទេនោះគឺច្បាស់ជាព្រះមិនជួយបានឡើយ។
លោក គោ ស៊ុំសារឿត អភិបាលខេត្តខាងលើបានបញ្ជាក់ថា ការធ្វើបុណ្យណូអែលនាឆ្នាំនេះគឺនាំមកអង្ករមកចែកជូនដល់ជនក្រីក្រ៣០០នាក់នេះ ជាការួមចំណែកដ៏កម្ររកបានរបស់ម្ចាស់កម្មវិធី លោកថា ក្រោយពីប្រទេសជាតិបានរំដោះពីរបបប្រល័យពូជសាសន៍រួចមករាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធជ្រើសរើសសាសនារៀងៗខ្លួន ដោយឡែកក្នុងប្រទេសរបស់យើងគឺមានសាសនាព្រះពុធ ដែលពលរដ្ឋយើងជាង៩០ភាគរយ ដែលកំពុងនាំគ្នាគោរពហើយចាត់ទុកថាសាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋរហូតមកមិនអាចនរណាម្នាក់ទៅបំផ្លាញបានឡើយ៕
ពលរដ្ឋក្រីក្រ៣០០នាក់ បានទទួលអំណោយជាស្បៀងអាហារពីបុណ្យណូអែល




0 Comments