Ad Code

ពលរដ្ឋ​សំណូមពរ​ឲ្យ​​វែកមុខ​ជន​បង្ក​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពុល​ស្រា.ស​​ផ្ទួនៗ

ក្រចេះ​ ៖ ​ករណី​ពុល​ស្រា.ស​​សម្លាប់​មនុស្ស​៣​នាក់​នៅ​ស្រុក​សំបូរ, ​ករណី​ពុល​ស្រា.ស​​នៅ​ស្រុក​ស្នួល​សម្លាប់​មនុស្ស​ដល់​ទៅ​៨​នាក់​ សមត្ថកិច្ច​មិន​ទាន់​ស្រាវជ្រាវ​រក​មុខ​សញ្ញា​​អ្នក​បង្ក​មក​ផ្ដន្ទាទោស​ផង ស្រាប់តែ​​​នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​អូរ​ប៉ូ ភូមិ​ព្រែក​តាអាំ ឃុំ​បុសលាវ និង​ភូមិ​ស្រែ​តា​ហេន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី មាន​ករណី​ផ្ទុះ​រឿង​ប្រជាពលរដ្ឋ​ពុល​ស្រា.ស​បន្តបន្ទាប់​ទៀត ខ្លះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ និង​ខ្លះ​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បុស​លាវ​ រហូត​ខ្លះ​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ​ដើម្បី​គេច​ផុត​ពី​ការ​ស្លាប់ ​ដោយសារ​ឃាតក​ជាតិពុល​ក្នុង​ស្រា.ស។



ចំពោះ​ករណី​ពុល​ស្រា.ស​ ​ដែល​កំពុង​កើត​ពេញបន្ទុក​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ពេល​កន្លង​មក​រហូត​មកទល់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​ទាំង​ប្រជាពលរដ្ឋ​រងគ្រោះ និង​ពលរដ្ឋ​ ដែល​ទទួលរង​​​ការឈឺចាប់​បាត់បង់​សាច់ញាតិ​ជាទី​ស្រឡាញ់ ​ដោយសារ​ករណី​ពុល​ស្រា.ស​​ បាន​​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មាន​មន្ត្រី​មន្ទីរ ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ មេត្តា​តាម​ប្រមាញ់​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​​ក្នុង​នោះ​មាន​អ្នក​បើក​កន្លែង​បិត​ស្រា.ស​​មិន​មាន​ក្រមសីលធម៌ និង​អ្នកលក់​ស្រា.ស​លួច​លាយ​មេ​បន្ថែម មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជា​កំហិត។


ជាមួយ​នឹង​ការ​ស្នើសុំ​ខាងលើ​ ពួកគាត់​ក៏បាន​លើក​ឡើងជា​ទស្សនៈ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដាច់ខាត​មិន​ត្រូវ​ទៅ​ស៊ុមគ្រលុំ​​ជាមួយ​ម្ចាស់​សិប្បកម្ម​បិតស្រា.​ស ​ឬ​អ្នកលក់​ស្រា.ស​ ​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​​មិន​គិត​ពី​ជីវិត​គ្រួសារ​អ្នកដទៃ​នោះ​ឡើយ ជាពិសេស​ពេលណា​សមត្ថកិច្ច​ស្រាវជ្រាវ​ និង​ចាប់​បាន​ភស្តុតាង​គ្រប់គ្រាន់ ​ត្រូវតែ​ឲ្យ​បុគ្គល​នោះ​ទទួលទោស​តាមច្បាប់ ទើប​ជនរងគ្រោះ​សុខចិត្ត​ និង​ជឿជាក់​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​​មាន​សមត្ថកិច្ច។


ពលរដ្ឋ​ដដែល​លើកឡើង​បន្ថែម​ថា ​កន្លងមក​មនុស្ស​ស្លាប់​ ដោយសារ​ពុល​ស្រា.ស​កើត​មាន​ច្រើន​លើក​ច្រើន​សា​មក​ហើយ មិន​មែន​ទើបតែ​កើត​ពេល​ថ្មីៗ​នោះ​ឡើយ ហើយ​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ត្រឹម​តែ​យក​ស្រា.ស​មក​ពិនិត្យ​ឆ្លើយ​ថា ​មាន​ជាតិ​មេតាណុល​ខ្ពស់ ដោយ​មិនបាន​ស្រាវជ្រាវ​ប្រភព​ស្រា.ស​​នោះ​បាន​មក​ពី​ណា បិត​ក្នុង​លក្ខណៈ​បច្ចេកទេស​ដូច​ម្តេច និង​ចាប់​ជន​បង្ក​មក​ផ្ដន្ទាទោស​តាមច្បាប់​ ឬ​មួយ​យ៉ាងណា​នោះ​ឡើយ ពោល​គឺ​នាំគ្នា​ផ្អើល​មួយ​ដង្ហើមចង្រិត ក៏​ស្ងប់ស្ងាត់​មិន​រវល់​ទុក​រឿង​ស្លាប់​មនុស្ស​ជា​រឿង​ធម្មតា​ទៅវិញ។


គួរ​រម្លឹក​ផង​ដែរ​ថា​ ការពុល​ស្រា.ស​​សម្លាប់​អ្នកភូមិ​សម្រាប់​ខេត្ត​ក្រចេះ​កើតឡើង​៧​ករណី បង្ក​​ឲ្យ​មនុស្ស​ស្លាប់​២១​នាក់​ រីឯ​អ្នករងគ្រោះ​រាប់​សិប​នាក់​បន្ថែម​ទៀត។ ក្នុង​នោះ​ស្រុក​ព្រែក​ប្រសព្វ​ស្លាប់​៦​នាក់ ស្រុក​ស្នួល​៨​នាក់ ស្រុក​សំបូរ​៣​នាក់​ និង​ស្រុក​ចិត្រ​បុរី​៤​នាក់​ ហើយ​បើ​រាប់បញ្ចូល​អ្នក​ពុល​ស្លាប់​ដោយសារ​សាច់​សត្វ​ឆ្កែ​នៅ​ស្រុក​ស្នួល​មាន​រហូត​ទៅ​២៧​នាក់​ឯណោះ៕


M13-12-15-d5


M13-12-15-d3


M13-12-15-d2


M13-12-15-d1



ពលរដ្ឋ​សំណូមពរ​ឲ្យ​​វែកមុខ​ជន​បង្ក​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពុល​ស្រា.ស​​ផ្ទួនៗ

Post a Comment

0 Comments

Close Menu