ក្រុមអ្នករៀបចំឲ្យមានកិច្ចពិភាក្សាស្ដីពីអាកាសធាតុនៅក្រុងប៉ារីស បានលើកយកមកនិយាយអំពីសេចក្ដីព្រាងអត្ថបទចុងក្រោយមួយត្រូវបានព្រមព្រៀង បន្ទាប់ពីរយៈពេលជិត ២ សប្ដាហ៍នៃការចរចាដ៏តានតឹង។
មន្ដ្រីមួយរូបនៃខុទ្ទកាល័យរបស់រដ្ឋមន្ដ្រីការបរទេសបារាំង លោក Laurent Fabius បានប្រាប់ AFP ថា សេចក្ដីព្រាងអត្ថបទនេះប្រហែលជានឹងត្រូវបានដាក់បង្ហាញជូនដល់បណ្ដារដ្ឋមន្ដ្រីទាំងឡាយ នៅវេលាម៉ោង ១០ និង ៣០ នាទី ត្រូវម៉ោងសកល (GMT)។
មិនមានការលើកយកមកនិយាយលម្អិតអំពីសេចក្ដីស្នើនៃកិច្ចព្រមព្រៀង ត្រូវបានផ្សព្វផ្សាយនោះទេ។
ដំណោះស្រាយជាការសាក-លមើលនោះ ត្រូវបានបញ្ជូនមកដល់ប្រមាណ ១៦ ម៉ោង បន្ទាប់ពីកិច្ចចរចាត្រូវបានកំណត់ពេលត្រូវបិទ។ មន្ដ្រីនិយាយថា យើងមានអត្ថបទសម្រាប់ការដាក់បង្ហាញជូន។ មន្ដ្រីរូបនេះបានបន្ថែមថា សេចក្ដីព្រាងនឹងត្រូវបកប្រែជាផ្លូវការចេញជា ៦ ភាសារបស់អង្គការសហប្រជាជាតិ។
ក្រុមអ្នកវិភាគនិយាយថា នេះជាអត្ថបទ ដែលស្ថិតនៅឆ្ងាយពីដំណោះស្រាយ ដែលបានធ្វើរួចទៅហើយ។ ការឲ្យសច្ចាប័ននឹងត្រូវបានប្រព្រឹត្ដទៅ ប្រសិនបើគ្មានវិរុទ្ធហេតុ ដែលជាការជំទាស់កើតឡើងនៅក្នុងកិច្ចជំនួបប្រជុំថ្នាក់រដ្ឋមន្ដ្រីនៅពេលព្រឹកថ្ងៃសៅរ៍នេះ។
សំណួរ ដែលកំពុងតែយកមកពិនិត្យនៃសេចក្ដីស្នើផ្សេងៗចំពោះប្រទេសផ្សេងៗគ្នានោះ អាស្រ័យទៅលើភោគទ្រព្យរបស់គេ និងកម្រិតនៃការអភិវឌ្ឍ ដែលត្រូវបានហៅថា ជាការញែកចេញឲ្យឃើញពីការខុសប្លែកគ្នា នៅក្នុងកិច្ចពិភាក្សា ត្រូវបានគេនិយាយថា ជាឫសគល់ដើមហេតុនៃឧបសគ្គដ៏ពិបាក។
ក្ដីលំបាកចម្បងមួយទៀតនោះ គឺតម្លាភាពប្រទេសអ្នកមាន ដែលចង់ឲ្យមានប្រព័ន្ធវាស់ ប្រព័ន្ធរាយការណ៍ និងប្រព័ន្ធផ្ទៀងផ្ទាត់តែមួយ ទៅលើប្រទេសទាំងឡាយ ដែលជាប់នៅក្នុងការសន្យាថា នឹងប្រតិបត្ដិតាម ដែលជាផ្នែកនៃកិច្ចព្រមព្រៀងនោះ៕
BBC News
COP21 ៖ អត្ថបទកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុ ត្រូវបានឯកភាពនៅក្រុងប៉ារីស
0 Comments