ខ្សែភាពយន្តខ្នាតធំ ដែលបានចំណាយទឹកប្រាប់រាប់លានដុល្លា និងមានវត្តមានរបស់តារាល្បីៗ ជើងចាស់ចូលរួមសម្ដែងផងនោះ គឺរឿង《ពីវេហ្គាសទៅម៉ាកាវ វគ្គ៣ (From Vegas to Macau) 》វគ្គ៣។ ដោយឡែក នៅយប់ថ្ងៃទី១៣ខែធ្នូនេះ យោងតាមប្រភពផ្សព្វផ្សាយពីហុងកុង បានឲ្យដឹងថា ខ្សែភាពយន្តនេះ បានប្រកាសចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃចូលឆ្នាំចិន ឆ្នាំ២០១៦ ដែលត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ បន្ទាប់ពីបានចាប់ផ្តើមថតកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១។
ប្រភពបានបន្តឲ្យដឹងទៀតថា ជាមួយនឹងការប្រកាសកាលបរិច្ឆេទចាក់បញ្ចាំងខាងលើ គេក៏បានបង្ហោះរូបភាពរបស់តួឯកក៏ដូចជាតួសំខាន់ៗ ក្នុងខ្សែភាពយន្តមួយនេះផងដែរ ដោយក្នុងនោះរួមមានលោក Chow Yun-fat លោក Jacky Cheung កញ្ញា Chris Lee លោក Andy Lau កញ្ញា Carina Lau លោក Charles Heung លោក Jacky Heung និងលោក Nick Cheung។
ជាការបន្ថែមចុងក្រោយ ខ្សែភាពយន្តនេះ គឺបាននិយាយពីការប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើតុល្បែង។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែភាពយន្តនេះ គឺសម្បូរទៅដោយឈុតឆាក វាយតប់គ្នា លាយលំនឹងឈុតកំប្លែងទៀតផង៕
រឿង《From Vegas to Macau 》វគ្គ៣ នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃចូលឆ្នាំចិនខាងមុខនេះ
0 Comments