Ad Code

កម្លាំង​ល្បាត​ឃាត់ខ្លួន​យុវជន៣នាក់សង្ស័យ​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​

បន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១០ និង ១០​នាទី​ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ លោក​ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង​ទទួលបន្ទុក​និង​លោក ថិ​ន សុ​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​ជា​វេន​ល្បាត​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការ​ឃាត់ខ្លួន​យុវជន​ចំនួន​៣​នាក់​ដែល​សង្ស័យ​ថា ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន។


ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ចំណុច​មុខ​ផ្លូវ​សាលា​គរុកោសល្យ ស្ថិត​ក្នុងភូមិ​៣​ក្រុង​សេរីសោភណ្ឌ​ខេត្តបន្ទាយមានជ័យ។


បើ​តាម​លោក​ចាប សុ​ផា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា តាម​ការស្រាវជ្រាវ​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​សមត្ថកិច្ច​បាន​ឈានទៅ​ចាប់​មេខ្លោង​ជួញដូរ​និង​ចែកចាយ​នៅក្នុង​តំបន់​ក្រុង​សេរី​សោ​ភណ្ឌ បន្ទាប់ពី​ឃាត់ខ្លួន​ក៏​ឃើញ​យុវជន​២​នាក់​ទៀត​បាន​ទៅ​ចូលក្នុង​តំបន់ ដែល​ជា​តំបន់​ចែកចាយ ក៏​ធ្វើការ​ឃាត់ខ្លួន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន។


ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​សមត្ថកិច្ច​រក​មិនឃើញ​ថ្នាំញៀន​អ្វី​ទេ តែ​ជន​នេះ​គឺជា​មុខសញ្ញា​ចាស់​ដែល​ចែកចាយ​ថ្នាំញៀន។


បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ទៅ​ការិយាល័យ​ដើម្បី​ធ្វើតេស្ត​ទឹកនោម​យុវជន​ទាំងអស់​ហើយ​និង​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ចែកចាយ។


សូម​បញ្ជាក់​ផង​ដែរ​ថា ខេត្តបន្ទាយមានជ័យ​ជា​រៀងរាល់​យប់​គឺមាន​ការ​ល្បាត​និង​ការ​ការពារ​តាម​គោលដៅ​ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​ចំនួន​៥​ចំណុច​ដែល​ក្នុង​មួយ​យប់​យាមល្បាត​ពី​ផែន​នីមួយៗ មួយ​យប់​មួយ​ការិយាល័យ ត្រូវ​យាម ដែល​មាន​កម្លាំង​ប៉ូលិស​ស្រុក កម្លាំង​ប៉ូលិស ក្រុង ក៏​ចូលរួម​យាម​ដែរ តាម​គោលដៅ​របស់ខ្លួន​រៀងៗ​ខ្លួន​៕


T-12-24-15-o-fullT-12-24-15-oo-full



កម្លាំង​ល្បាត​ឃាត់ខ្លួន​យុវជន៣នាក់សង្ស័យ​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu