Ad Code

ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់​រហូត​បាន​សម្រេច​ ខណៈ​នាង​នៅ​ផ្ទះ​តែ​ឯង

កំពត​ ៖ ​​បុរស​តណ្ហា​ក្រាស់​ម្នាក់​ត្រូវ​បាន​​កម្លាំង​នគរបាល​ស្រុក​ជុំគីរី ​ចុះ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី២៧ ​ខែ​ធ្នូ ​ឆ្នាំ២០១៥​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​បាន​សម្រេច​១​ដង​ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុង​ភូមិ​ធ្លក​យុល ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្ត​កំពត។


លោក​គិត ដា​រ៉ា​ អធិការ​នគរបាល​ស្រុក​ជុំគីរី ​បាន​ឲ្យ​ដឹង​ថា​ ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ​ឆ្នាំ​២០១៥​ ជន​សង្ស័យ​​​ឈ្មោះ​សំ ហិល ​អាយុ​៤៧​ឆ្នាំ ​បាន​ឆ្លៀត​ឱកាស​​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​ក្មេង​ស្រី​ម្នាក់​ជ.ផ​ អាយុ​១៤​ឆ្នាំ​​​រហូត​បាន​សម្រេច​១លើក ​ខណៈ​ឪពុក​ម្ដាយ​បង​ប្អូន​ក្មេង​រងគ្រោះ​​​មិន​នៅ​ផ្ទះ។


លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ឪពុក​ម្ដាយ​ជនរងគ្រោះ​រួចមក កម្លាំង ក៏​ឈាន​ទៅ​ឃាត់ខ្លួន​​​ជនសង្ស័យ​ខាង​លើ ​ដែល​ជា​មនុស្ស​ស្រវឹង​ខួប​ ​ហើយ​នៅ​រសៀល​​ដដែល​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕



ចាប់​រំលោភ​ក្មេង​ស្រី​ម្នាក់​រហូត​បាន​សម្រេច​ ខណៈ​នាង​នៅ​ផ្ទះ​តែ​ឯង

Post a Comment

0 Comments

Close Menu