កណ្តាល ៖ បុរសសរសៃប្រសាទម្នាក់ បានសម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯង បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៥ទៀបភ្លឺ នៅចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នរងគ្រោះឈ្មោះ ធូ សុផល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រុមគ្រួសារសពបានបញ្ជាក់ឲ្យដឹងថា បុរសដែលចង.ក សម្លាប់ខ្លួនឯងគាត់មានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារបានព្យាបាលគាត់ផងដែរ តែមើលមិនជារហូតគាត់(ធូ សុផល) ដើរត្រាច់ចរលែងស្គាល់ផ្ទះ និងប្រពន្ធកូនក៏បណ្តោយតាមកម្មវាសនា។ នៅទីបំផុតបុរសរូបនេះសម្រេចចិត្តចង.ក សម្លាប់ខ្លួនឯងតែម្ដង។
មានករណីចង.ក ធ្វើអត្តឃាត កម្លាំងប៉ុស្តិ៍គគីរបានសហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុក ចុះធ្វើការពិនិត្យសពនៅកន្លែងកើតហេតុ ឃើញថា ពិតជាចង.ក សម្លាប់ខ្លួនឯងប្រាកដមែន។ ចំណែកសាច់ញាតិក៏បានទទួលស្គាល់ផងដែរ។ បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកសពជូនគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណី៕
បុរសម្នាក់ចង.ក សម្លាប់ខ្លួនឯង ព្រោះមានជំងឺសរសៃប្រសាទ

0 Comments