Ad Code

ក្រុមការងារ​ក្រសួង​ធនធានទឹក បន្ត​ដោះស្រាយ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​ជូន​ប្រជាកសិករ​

​កំពង់ឆ្នាំង​ ៖ ក្រុមការងារ​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​សហ​ការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​គ្រឿងចក្រ​ចុះ​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ជាង ៧.០០០ ម៉ែត្រ ដើម្បី​នាំ​ពី​ប្រឡាយ​អាង​ត្រាំ​ក្របី​ទៅ​បញ្ចូល​ក្នុង​អាងទឹក​តា​កុយ សម្រា​ប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​របស់​បងប្អូន​ប្រជាកសិករ​ក្នុង​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង។​



លោក ឈា ប៊ុន​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លងមក​ទឹក​ក្នុង​អាង​តា​កុយ​នេះ យើង​បាន​ប្រមូល​ពី​ប្រភព​ផ្សេងៗ​មក​បំពេញ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាកសិករ​ទាញ​យក​មក​ប្រើប្រាស់​ក្នុង​ការងារ​បង្កបង្កើន​ផល​ស្រូវ​ដើមរដូវ​អស់​ចំនួន​ធំ។ លោក​បន្ត​ថា នៅ​ពេល​នេះ​បរិមាណ​ទឹក​នៅសល់​ក្នុង​អាង​មាន​កម្រិត​តួច​តួច មិនអាច​បន្ត​ផ្គត់ផ្គង់​ឲ្យ​ដំណាំ​ស្រូវ​ ដែល​ប្រជាកសិករ​ទើបនឹង​ដាំ​ដុះ​ប្រមាណ ៤៥០ ហិកតា បាន​នោះ​ទេ។​



លោក ឈា ប៊ុន​រិ​ទ្ធ បាន​បន្ត​ថា ពិនិត្យ​ឃើញ​ស្ថានភាព​នេះ ក្រុមការងារ​របស់​យើង​បានសម្រេច​ធ្វើ​ការ​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ជាង ៧.០០០ ម៉ែត្រ ដើម្បី​នាំ​ទឹក​ពី​ប្រឡាយ​អាង​ត្រាំ​ក្របី ទៅ​បំពេញ​បន្ថែម​ក្នុង​អាងទឹក​តា​កុយ។ ការងារ​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​នេះ យើង​បាន​ចាប់​ដំណើរ​ការ​កាលពី​ថ្ងៃ​ទី ២៦ ខែធ្នូ ឆ្នាំ២០១៥ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​រសៀល​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ​។


លោក​បន្តថា បន្ទាប់ពី​ស្ដារ​ប្រឡាយ​រួច ក្រុមការងារ​របស់​យើង​នឹង​រៀបចំ​ដំឡើង​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម (៦៥​សេះ​) ចំនួន០២​គ្រឿង សម្រាប់​បូមទឹក​ពី​ប្រឡាយ​អាង​ត្រាំ​ក្របី ទម្លាក់​ចូល​ប្រឡាយ​ដែល​យើង​បាន​និង​កំពុង​ស្ដារ​នេះ ដើម្បី​បញ្ជូន​ទឹក​ទៅ​បញ្ចូល​ក្នុង​អាង​តា​កុយ​តែម្តង៕​


28-12-2015y3


28-12-2015y1


28-12-2015y



ក្រុមការងារ​ក្រសួង​ធនធានទឹក បន្ត​ដោះស្រាយ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​ជូន​ប្រជាកសិករ​

Post a Comment

0 Comments

Close Menu