Ad Code

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​

សៀមរាប ៖ ​សមត្ថកិច្ច​នគរបាល​​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​

​តែ​បន្ត​ធ្វើ​ការ​បង្ក្រាប​អ្នក​ជួញដូរ​គ្រឿងញៀន​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ខេត្ត​សៀ​ម​រាប​ឲ្យ​ដូច​ភ្លៀងរលឹម​។


​ជាក់ស្តែង​កាលពី​ថ្ងៃទី​០៨​ ខែធ្នូ ​ឆ្នាំ​២០១៥ ​នៅ​ភូមិ​ភ្ញា​ជ័យ​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប​ ជនសង្ស័​យ​ចំនួន​០៣​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន ​ខណៈ​ពួកគេ​ទាំង​៣​នាក់​នោះ​កំពុង​ជួញដូរ​ និង​ប្រើប្រាស់​។​ ប្រតិ​បត្តិការ​ចុះ​ធ្វើការ​បង្ក្រាប​នេះ​​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ​អ៊ុំ​ សា​អាត​ នាយការិយាល័យ​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើការ​សួរនាំ​។​



ជនសង្ស័យ​ទាំង​៣​នាក់​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សម​ត្ថកិច្ច​ធ្វើការ​ឃាត់​នេះ ១​ឈ្មោះ ថយ ចិត្ត ភេទ​ប្រុស អាយុ២៧ឆ្នាំ​ មុខរបរ​រត់​ម៉ូ រស់នៅ​ភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ខេត្តសៀមរាប ២​ឈ្មោះ ទ្បុ​ង រ​ដ្ឋា ​មុខរបរ​ជាង​ផ្សារដែក​នៅ​ផ្សារ ភេទ ប្រុស អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​វត្ត​សៀ ឃុំ​ចំការ​សំរោង ខេត្តបាត់ដំបង​បច្ចុប្បន្ន​សា្នក់​នៅ​ក្រុង​សៀមរាប ៣​ឈ្មោះ សុវណ្ណ ពិសិដ្ឋ មុខរបរ​សិស្ស​ថ្នាក់​ទី​១១​វិទ្យាល័យ​អង្គរ ភេទ​ប្រុស អាយុ១៩ឆ្នាំ​ រស់​នៅភូមិ​ចំការ​អណ្តូង ឃុំ​ចំការលើ ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ​ក្រុង​សៀមរាប​។​ អ្នក​ទាំង​០៣​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ពី​បទ​ករណី​ប្រើ​ប្រាស់ ​និង​ជួញដូរ​នូវ​សា​ធាតុ​ញៀន​។​



លោក​វរសេនីយ៍ទោ ​អ៊ុំ​ សា​អាត ​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា ​ជន​សង្ស័យ​ទាំង០៣​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ហើយ​ក្រោយពី​ធ្វើការ​សួរនាំ​រួច​សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​ជនសង្ស័យ​ទាំង​០៣​នាក់​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាមច្បាប់​៕​




ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​

Post a Comment

0 Comments

Close Menu