Ad Code

ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​​

បន្ទាយមានជ័យ​ ៖ កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​មួយ​ក្រុម​នៅ​យប់​ថ្ងៃទី​៨ ​ខែធ្នូ​ ឆ្នាំ​២០១៥​​បាន​ចុះ​ធ្វើការ​ល្បាត​នៅ​តាម​ដងផ្លូវ​ និង​ធ្វើការ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​តេលា ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤នាក់​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ​។


ជនសង្ស័យទី១កំពុង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ពេលនោះ​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ​ឡាក់ ​លូ​វី​ ភេទប្រុស ​អាយុ​៣៧​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប រស់​នៅ​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​រក​ឃើញ​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ម៉ា​ទឹកកក​ចំនួន​៥​កូន​ថង់​តូច​ស្នើ​នឹង​ទម្ងន់​០.៦​ក្រាម។ ជនសង្ស័យទី២ឈ្មោះ ចាន់​ សីហា ​ភេទប្រុស​ អាយុ៣៣​ឆ្នាំ​អ្នក​ជួញ​ដូរ​គ្រឿងញៀន ទី​៣​ឈ្មោះ ​ឡុង​ ស្រី​ល​ក្ខ័​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ឌុប​ អ្នក​ប្រើ​ប្រាស់​អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​កំពុង​ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ទី៤​ឈ្មោះ ​សួន​ សត្យា ភេទ​ស្រី ​អាយុ​២២​ឆ្នាំ ​មុខរបរ​អ្នកលេង​ក្នុង​តន្ត្រី​អ្នកប្រើប្រាស់​រស់​នៅ​ក្នុង​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា ក្រុង​សី​រី​សោភ័ណ ខេត្តបន្ទាយមានជ័យ​​ ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ គ្រាប់​ពណ៌​ក្រហម​ ចំនួន​៩​គ្រាប់។​


នគរបាល​ក្រុង​សិរីសោភ័ណ​បាន​បញ្ជាក់​ទៀត​ថា​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ត្រី ​អាត់​ ខែម ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លោក​បាន​ដាក់​ផែនការ​ឲ្យ​កម្លាំង​នគរបាល​ទាំង​ជំនាញ​ និង​មូលដ្ឋាន​បន្ត​ការស្រាវជ្រាវ​ និង​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​តាម​ចាប់​មុខសញ្ញា​ចែក​ចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ទាល់តែ​អស់​។​


លោក​បាន​បន្ត​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាព​ប្រហាក់​ប្រហែលគ្នា​ថា​ ទាំង​៤​នាក់​បាន​នាំ​គ្នា​ជក់​ និង​លក់​គ្រឿងញៀន​នេះ​មាន​រយៈពេល​ជា​យូរ​ខែ​កន្លង​មក​ហើយ ​ពេល​ទិញ​ជក់​ម្តងៗ​ចំ​ណាយ​លុយ​អស់​៣០០​បាទ​ ដែល​ខ្លួន​បាន​មក​ពី​ធ្វើការ​ផ្សេងៗ​ ដោយមាន​ចម្លើយ​សារភាព​ និង​មាន​វត្ថុ​តាង​ផង​នោះ​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​កសាង​សំណុំ​រឿង​ជនសង្ស័យ​ទាំង​៤​នាក់​បញ្ជូ​ន​ទៅ​តុលាការ​ដាក់ទោស​តែម្តង​៕​


9-12-2015a

​​



ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀន​​

Post a Comment

0 Comments

Close Menu