បន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីថ្មក្រោមឈើ លើប្រក់ស័ង្កសី ជញ្ជាំងក្តា កាលពីយប់ម៉ោង២១និង៤០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិរោលជ្រូក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះទូច សឿនភេទប្រុសអាយុ៥៧ឆ្នាំ ធ្វើស្រែ ខណៈពេលកំពុងឆេះ ម្ចាស់ផ្ទះកំពុងដេកលង់លក់នៅបន្ទប់ជាន់ខាងក្រោម លុះភ្លើងឆេះពេញទំហឹង ទើបអ្នកជិតខាង បានឃើញ ហើយនាំគ្នារត់ទៅដាស់ម្ចាស់ផ្ទះរត់ចេញមកក្រៅ ពេលនោះបាននាំគ្នាជួយបាចទឹកពន្លត់ដែរតែ មិនអាចជួយបាន។
ប៉ូលិសបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាតផ្ទះ១ខ្នងទំហំ6×8ឆេះអស់មួយកំណាត់លើទាំងស្រុង-សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឆេះទាំងអស់ មនុស្សពុំមានគ្រោះថ្នាក់អ្វីទេ តាមការសន្និដ្ឋានបឋម គឺមូលហេតុបណ្ដាលមកពីទុសេខ្សែភ្លើងជាន់ខាងលើ ពេលដែល៕
កំពុងដេកលង់លក់ភ្លើងឆេះផ្ទះអស់ គ្មានសល់
0 Comments