Ad Code

ជន​ពិការ​២៣០​គ្រួសារ​ សំណូមពរ​ថ្នាក់លើ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ពួកគាត់​ផង​

បន្ទាយមានជ័យ ៖ ក្រុម​ជន​ពិការ​ចំនួន​២៣០​គ្រួសារ​ នាំគ្នា​សំណូមពរ​ដល់​ថ្នាក់លើ​ជួយ​ចេញ​លិខិត​ដីធ្លី​ស្របច្បាប់​ជូន​ដល់​ពួកគាត់​ផង ​ពីព្រោះ​មាន​ជន​ខិលខូច​បាន​នាំ​គ្នា​យកឈ្មោះ​ថ្នាក់លើ​ទៅ​លួច​យក​ដី​របស់​គាត់​អស់​មួយ​ចំនួន​ធំ​ទៅ​លក់​ឲ្យ​ជន​អាធិបតេយ្យ ​រួច​យក​លុយ​ទៅ​ចែក​គ្នា​ជា​មួយ​នឹង​បក្សពួក​របស់​ខ្លួន​ទៀត​ផង។​


សូម​បញ្ជក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ​ឆ្នាំ​២០១៥​នេះ​ គេ​បាន​សង្កេតឃើញ​តំណាង​របស់​ជន​ពិ​ការ​ចំនួន​១០០​នាក់ ​ក្នុង​ចំណោម​ជន​ពិ​ការ​ចំនួន​២៣០​នាក់ ​សព្វថ្ងៃ​ពួកគាត់​ទាំងនោះ​រស់នៅក្នុង​ភូមិ​បឹង​ជង្រុក ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ។


លោក​ កែវ ​យ៉យ​ តំណាងឲ្យ​ជន​ពិការ​បានឲ្យដឹងថា ​នៅ​ក្នុង​ឆ្នាំ​១៩៩៧​ សម្ដេច ​ហ៊ុន សែន​បាន​ប្រកាស​ប្រគល់​ដី​សរុប​ចំនួន​១.៩២៩​ហិកតា ​ជូន​ដល់​យោធា​កាត់​រំសាយ​ទាហាន​ពិការ​ ប៉ុន្តែ​ក្រោយមក​ក៏​មានការ​លួច​យក​ដី​របស់​ជនរងគ្រោះ​ទៅ​លក់​ជា​បន្តបន្ទាប់ ​រហូត​ធ្វើឲ្យ​ពួកគាត់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាខេត្ត​ទៅ​រដ្ឋសភា​ជាតិ​ ទៅ​ក្រសួង​ការពារ​ជាតិ​ ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍។​ លោក ​កែវ ​យ៉យ ​បាន​បន្ត​ថា​ ខាង​សាលាខេត្ត​ខាងលើ​បាន​កោះហៅ​ភាគី​ទាំង​សង្ខាង​ទៅ​សម្រួល​គ្នា​ច្រើនលើកច្រើនសា​រួចមកហើយ​ ឯ​លទ្ធផល​ចុងក្រោយ ​គឺ​លោក​អភិបាល​ខេត្ត​បាន​សម្រេច​ឲ្យ​ជនរងគ្រោះ​នាំគ្នា​ធ្វើការ​បង្កបង្កើនផល​លើ​ដី​មាន​បញ្ហា​ជា​បណ្ដោះអាសន្ន​សិន ​រង់ចាំ​មានការ​សម្រេច​ពី​ថ្នាក់លើ​ ថា​តើ​គួរ​សម្រួល​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដល់​បងប្អូន​នាពេលខាងមុខ​យ៉ាងណា​នោះ។


តំណាង​ដដែល​បាន​បន្តទៀតថា ​មានឈ្មោះ ​យីន​ ថុល ​ភេទ​ស្រី​ និង​ប្តី​របស់​គាត់​បាន​លួច​យក​ដី​របប​របស់​ជន​ពិការ​ទៅ​លក់​ឲ្យ​ជន​អាធិបតេយ្យ ​ដោយ​ប្រើ​ឈ្មោះ​លោកធំ​នៅ​ពី​ក្រោយខ្នង​ទៀត​ផង​ ជាហេតុ​មួយ​ធ្វើឲ្យ​ពួកគាត់​បាត់បង់​អស់​ដី​របប​ជន​ពិការ​មួយ​ចំនួន​ទៀត​នោះ ​ដូច្នេះ​ហើយ​ទើប​គាត់​មាន​គម្រង​ក្រោក​ឡើង​ទៅ​ដល់​ផ្ទះ​សម្ដេច ​ហ៊ុន សែន​ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ​ក្នុង​គោលបំណង​សំណូមពរ​ដល់​សម្តេច​ជួយ​ធ្វើ​អន្តរាគមន៍​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ដល់​ពួកគាត់​៕
Pisey-2015-12-23-full-C


Pisey-2015-12-23-full-C1



ជន​ពិការ​២៣០​គ្រួសារ​ សំណូមពរ​ថ្នាក់លើ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ពួកគាត់​ផង​

Post a Comment

0 Comments

Close Menu