Ad Code

ក្រុមហ៊ុន Caltex រួមចំណែក​លើ​កម្ពស់​វិស័យ​អប់រំ និង​ថែរក្សា​បរិស្ថាន​

ព្រះសីហនុ ៖ នា​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ ២០១៥ ក្នុង​ស្មារតី និង​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វិស័យ​អប់រំ និង​ការការពារ​បរិស្ថាន ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​ប្រតិបត្តិការ​អាជីវកម្ម​លើ​យីហោ Caltex® បាន​រៀបចំ​យុទ្ធនាការ​សប្ដាហ៍​សប្បុរសធម៌​ដោយ​ជោគជ័យ​នៅ​សាលាបឋមសិក្សា​អូរ​ត្រជាក់ចិត្ត ក្នុង​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរោង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ថ្ងៃនេះ​យុទ្ធនាការ​អ្នកស្ម័គ្រចិត្ត​ នឹងធ្វើ​ការ​សម្អាត​ថ្នាក់រៀន បរិវេណ​សាលា និង​ដាំ​ដើមឈើ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរ​ត្រជាក់ចិត្ត​ផងដែរ។


យុទ្ធនាការ​សប្ដាហ៍​សប្បុរសធម៌​នេះ​ គឺជា​ការ​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​បុគ្គលិក​ក្រុមហ៊ុន​មកពី​ការិយាល័យ​កណ្ដាល​ក្រុងភ្នំពេញ ការិយាល័យ​ខេត្ត​ព្រះសីហនុ ស្ថានីយ​កាល់​តិច​ក្រុងព្រះសីហនុ និង​មន្ត្រី​អញ្ជើញ​មកពី​ការិយាល័យ​អប់រំ​ស្រុក​ព្រៃនប់​ផង​ដែរ។


ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​ខេ​ម​បូ​ឌា ក៏បាន​ឧបត្ថម្ភ​មួក​សុវត្ថិភាព​ជូន​ដល់​លោកគ្រូ ​អ្នកគ្រូ និង​សម្ភារៈ​សិក្សា​មាន​ដូចជា ឯកសណ្ឋាន​សាលា សៀវភៅសរសេរ ប៊ិច ខ្មៅ​ដៃ បន្ទាត់ កាបូប​ដាក់​សម្ភារៈ​សិក្សា និង​ស្បែកជើង ជូន​ដល់​សិស្សានុសិស្ស​ទាំងអស់គ្នា ព្រមទាំង​សម្ភារៈ​សម្អាត​ដូចជា ​ធុងសំរាម អំបោស និង​សម្ភារៈ​ផ្សេងៗ​ជូន​ដល់​សាលាបឋមសិក្សា​អូរ​ត្រជាក់ចិត្ត​ផង​ដែរ។​


លោក Daniel Hwang, Manager Products of Cambodia នៃ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​មានប្រសាសន៍ថា ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានឃើញ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំងអស់គ្នា​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​លើក​កម្ពស់​វិស័យ​អប់រំ និង​ការ​ការពារ​បរិស្ថាន។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដើម្បី​ធ្វើឲ្យ​យុទ្ធនាការ​សប្ដាហ៍​សប្បុរសធម៌​នៅ​សាលាបឋមសិក្សា​អូរ​ត្រជាក់ចិត្ត​ទទួល​បាន​ជោគជ័យ។


ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន បាន​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​សង្គម​ជាច្រើន​ទៀត​ដូចជា យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​យុទ្ធនាការ​ផ្សេងៗ ដើម្បី​លើកកម្ពស់​ការប្រុងប្រយ័ត្ន និង​បង្កើន​អត្ថប្រយោជន៍​សង្គម​ដល់​ប្រទេស​កម្ពុជា។​


*អំពី​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​

About Chevron (Cambodia) Limited

នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បានធ្វើ​ទីផ្សារ​ម៉ាក​សញ្ញា Caltex™ ដែលជា ម៉ាក សញ្ញា​នាំមុខ​របស់ ឈេ​ហ្វ​រ៉ុ​ន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​មជ្ឈិម​បូព៌ា និង​អាហ្វ្រិក។

ក្រុមហ៊ុន​មាន​ស្ថានីយប្រេងឥន្ធនៈ Caltex ចំនួន​២៦​កន្លែង ផ្សារ​លក់ទំនិញ Star Mart® ចំនួន ១៧​កន្លែង ហាង Coffee Plus ចំនួន​៨កន្លែង​ក្នុង​ប្រទេស​កម្ពុជា។

ផលិតផល​ប្រេង​មាន​ដូចជា​ ប្រេងឥន្ធនៈ Caltex ជាមួយ Techron® ប្រេងម៉ាស៊ូត Caltex ជាមួយ Techron®D និង​ប្រេងរំអិល Havoline ® និង Revtex ® ដែល​មាននៅ​គ្រប់ ស្ថានីយ Caltex ទាំងអស់​របស់​យើង៕​


*ទំនាក់ទំនង​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន​ លោកស្រី ថា​ន ចាន់​លេក​ ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ម៉ាក​សញ្ញា​

​ទូរស័ព្ទ ០២៣ ២២៣ ៣៥៥

ទូរសារ ០២៣ ២២៣ ៥៩៩

​អ៊ីមែល ThanC@Chevron.com


Pisey-2015-12-23-full-a95
Pisey-2015-12-23-full-a91


Pisey-2015-12-23-full-a93


 




ក្រុមហ៊ុន Caltex រួមចំណែក​លើ​កម្ពស់​វិស័យ​អប់រំ និង​ថែរក្សា​បរិស្ថាន​

Post a Comment

0 Comments

Close Menu