ភ្នំពេញ ៖ សមាជិការជាន់ខ្ពស់របស់សមាគមនារីកម្ពុជា បានឲដឹងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៥ថា លោកជំទាវម៉ែន សំអន បានជំរុញឲ្យ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍន៏ត្រូវតែបន្ដបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបាន ដោយហេតុថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីដដែលបានបញ្ចាក់ថាលោកជំទាវឧបនាយករដ្ឋមន្ដ្រីម៉ែនសំអន បានបញ្ជាក់បែបនេះក្នុងខណៈដែលលោកជំទាវបានចូលរួមជាអធិបតី ក្នុងពីធីប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបការងារការងារឆ្នាំ២០១៥ និងទិសដៅអនុវត្តឆ្នាំ២០១៦របស់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១៣ខែធ្នូ ឆ្នាំ ២០១៥ ។
ក្នុងសន្និបាតនោះ លោកជំទាវម៉ែន សំអន ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និងលើកកម្ពស់តួនាទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។
លោកជំទាវបន្ដថា៖ កន្លងមកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ លោកតែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារអភិវឌ្ឍន៍ស្ត្រីរួមមានការបង្កើតតំបន់អភិវឌ្ឍន៍ស្ត្រីខ្មែរជាច្រើន ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងស្ដ្រីងាយរងគ្រោះ ហើយលើសពីនេះ ទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ក៍បានលើកតម្កើងផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់នៅក្នុងកិច្ចការងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍ ថែមទៀតផង ។
លោកស្រីមាន សំអានអនុប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ កម្ពុជាបានបញ្ជាក់ថា៖ បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់មុឺននាក់ ហើយបានដើរតួនាទី ដ៍សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំដល់នារីនៅមូលដ្ឋានឲ្យមានការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទាំសុខភាពដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូល។ លោកស្រីបន្ដថា៖ សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ នៅទូទាំងប្រទេសទាំងអស់ កំពុងត្រូវបានរៀបចំបង្កើន សមាជិករបស់ខ្លួន ក្នុងគោលបំណង ដើម្បីចូលរួមចំណែកធ្វើ ឲ្យនារីនៅមូលដ្ឋានបានយល់ដឹងអំពីសិទ្ធិ និងតួនាទីភារៈកិច្ច របស់ខ្លួននៅក្នុងសង្គម និងដើម្បីឈានទៅលប់បំបាត់ចោល នូវទស្សនៈ ការមើលស្រាលខ្វះជំនឿ ជឿជាក់លើខ្លួនឯង ហើយខិតខំបង្កើនសមត្ថភាព និងយកអស់លទ្ធភាព ចូលរួមចំណែក ឲ្យបានទូលំទូលាយ ក្នុងការសម្រេចឲ្យបាន នូវផែនការទាំងឡាយ ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ៕
លោកជំទាវម៉ែន សំអន ៖ សមាគមនារីកម្ពុជាទូទាំងប្រទេសត្រូវតែ បន្ដបង្កើនសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គមជាតិ


0 Comments