ភ្នំពេញ ៖ កម្លាំង កងរាជអាវុធហត្ថ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ក្រុង សហការជាមួយ កម្លាំង កងរាជអាវុធហត្ថ ខណ្ឌទួលគោក ដឹកនាំដោយ លោក វរសេនីយ៍ទោ មាំង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថក្រុង ចុះឆែកឆេរត្រួតពិនិត្យកន្លែងលក់គ្រឿងបន្លាស់ម៉ូតូ១កន្លែងពាក់ព័ន្ធនឹងករណីចោរកម្ម ហើយក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនផងដែរ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង០៣ និង៤០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច តូបជួល ផ្លូវ២៤៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះផងដែរ កម្លាំងកងរាជអាវុធហត្ថដកហូតវត្ថុតាងនិង ឃាត់ខ្លួនម្ចាស់តូប ០២នាកោងដែរ ក្នុងនោះរួមមាន ម្ចាស់តូបទី១ ឈ្មោះ ម៉ឺន ដាវី អាយុ២៥ឆ្នាំ ភេទស្រី មុខរបរ លក់គ្រឿងម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ និងទី២ ឈ្មោះ ញឹក គឹមឡេ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់ នៅផ្ទះជួលម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌ ទួលគោក (អ្នកទាំងពីរជាប្តីប្រពន្ធ)។
សូមបញ្ជក់ផងដែរ វត្ថុតាងដែលកម្លាំងកងរាជអាវុធហត្ថ ដកហូតយករួមមាន៖ បូមមុខ ៣០, បូមក្រោយ១០, បេនម៉ូតូ២១ ក្បាំងម៉ូតូ០៧, កុងទ័រម៉ូតូ៣០, ក្បាលមុខ០២ អាវម៉ូតូ០២, និងស៊ីម៉ាំង០៨។
បច្ចុប្បន្នម្ចាស់តូប ទាំង៩២នាក់និង សម្ភារៈគ្រឿងម៉ូតូដែលបានដកហូតយក ត្រូវបានបញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការបន្ត៕
កងរាជអាវុធហត្ថក្រុងឆែកឆេរកន្លែងលក់គ្រឿងបន្លាស់ម៉ូតូ ពាក់ព័ន្ធករណីចោរកម្ម
0 Comments