Ad Code

ងួន ចាន់​ដេ​វិត ប្រកាស​ចាកចេញ​ពី​ហង្ស​មាស​តាម ពេជ្រ សោភា ឯ​កវី សុខ ជំនោ បាន​ត្រឹម​សោក​ស្ដាយ​

ភ្នំពេញ​ ៖ បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ផលិតកម្ម​ហង្ស​មាស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​​នេះ​តារាចម្រៀង​ស្រី​ថ្គាម​ខ្លា​អ្នកនាង ពេជ្រ សោភា ថ្មីៗ​នេះ​បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​លើ​បណ្ដា​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ខណៈ​ដែល​ម​ហា​ជន​អ្នកគាំទ្រ​បាន​ប្រទះឃើញ​តារា​រូប​នេះ​សរសេរ​សារ​បង្ហោះ​ជា​សាធារណៈ​ថា ពេលនេះ​នាង​បានសម្រេច​ចិត្ត​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស​ជា​ផ្លូវការ​។ ​ប៉ុន្តែ​ការ​ពិត​យ៉ាងណា​នោះ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ​។​



តារា​ស្រី​ធ្លាប់​រង​ព្យុះ​អាស្រូវ​ព័ត៌មាន​អ្នកនាង ពេជ្រ សោភា បាន​បង្ហាញ​សារ​នៅ​លើ​ទំព័រ Pege ហ្វេ​ស​ប៊ុ​ក​នាង​ខ្ញុំ ពេជ្រ សោភា នឹង​លាឈប់​ធ្វើ​នៅ​ហង្ស​មាស ​និង​រស្មី​មាស​ហើយ​ តែ​នាង​ខ្ញុំ​នឹង​ធ្វើ​ការងារ​របស់​នាង​ឲ្យ​ចប់​គឺ​(the voice Cambodia)​អគុណ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​ ដែល​ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​បាន​ល្អ​រហូត​មក​ដល់​ថ្ងៃនេះ ខ្ញុំ​មាន​ថ្ងៃ​គឺ​បាន​មកពី​ហង្ស​មាស​ទាំងអស់​។​



ជាមួយ​ការ​បង្ហោះ​សារ​ប្រកាសប្រាប់​ពី​ដំណឹង​នៃ​ការ​លា​ឈប់​ពី​សំណាក់​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា នេះ​ដែរ ​គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​របស់​នាង​ក៏ដូចជា​បណ្ដា​អ្នក​និយម​លេង​បណ្ដាញ​ស​ង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ ​និង​ស្នើ​កុំ​ឲ្យ​នាង​ឈប់​ពី​ហង្ស​មាស​ពិ​សេស​វិស័យ​សិល្បៈ​នេះ​តែម្តង​។​



តារាចម្រៀង​អ្នកនាង ពេជ្រ សោភា នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ​ ឆ្នាំ​២០១៥ ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សាមី​ខ្លួន​អ្នកនាង ពេជ្រ សោភា ជុំវិញ​មូលហេតុ​នៃ​ការសម្រេចចិត្ត​ចាក​ចេញ​ពី​ផ​លិត​កម្ម​ហង្ស​មាស​តាម​ទូរស័ព្ទ​បាន​នៅឡើយ​ទេ​ ខណៈ​លេខ​ទូរស័ព្ទ​នាង​ធ្លាប់​ប្រើ​ពីមុន​ត្រូវ​ស្ត្រី​ចំ​ណាស់​ម្នាក់​ជា​អ្នកទទួល​ ហើយ​ប្រាប់​ថា ​មិន​មែន​ជា​លេខ​របស់​អ្នកនាង​ពេជ្រ សោភា ទេ​។​ ចំណែក​ឯ​ភាគី​ខាង​ផលិតកម្ម​ហង្ស​មាស​ក៏​យើង​មិនទាន់​ទទួល​បាន​បញ្ជាក់​ច្បាស់លាស់​ណាមួយ​ដែរ​។​



ដោយឡែក​បើ​តាម​ប្រភព​ក្រៅផ្លូវការ​ខ្លះ​បាន​លួច​បង្ហើប​ប្រាប់​ថា ការសម្រេចចិត្ត​ចាក​ពេញ​អ្នកនាង ពេជ្រ សោភា ពី​ទ្រនំ​ចាស់​ហង្ស​មាស​ពេលនេះ​គឺ​មាន​ហេតុផល​ពីរ​យ៉ាង​ផ្សេងគ្នា​គឺ​ទីមួយ​អាច​បញ្ចប់​កុងត្រា និង​មួយវិញទៀត​បូករួម​បណ្ដាល​ពី​ផ្ទៃក្នុង ​ដែល​រហូត​ធ្វើ​ឲ្យ​នាង​អាក់អន់ចិត្ត​ជាមួយ​ផលិតកម្ម​ទើប​សម្រេច​ចាកចេញ​បែបនេះ​។ ​ស្រប​ពេល​ពេល​នៃ​ដំណឹង​លាឈប់​ពី​តារាចម្រៀង ពេជ្រ សោភា នេះ​ដែរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​រ៉េ​ប​ ដែល​ជា​ដៃគូ​រួម​ដំបូល​លោក ងួន ចាន់​ដេ​វិត ក៏បាន​សរសេរ​បង្ហោះ​សារ​ខ្លី​បែបនេះ​ថា បើ ពេជ្រ សោភា ចេញ​ខ្ញុំ​ក៏​ចេញ​ដែរ​…..​សមិទ្ធផល​ថ្មី​ដែល​ខ្ញុំ​នឹង​គាត់​បាន​ត្រៀម​សម្រាប់​ឆ្នាំ​២០១៦​ក៏​ទៅតាម​ហ្នឹង​ដែរ​….​អរគុណ​។​



ជាមួយ​គ្នា​នេះ​ដែរ​សម្រាប់​កវីនិពន្ធ​ទំនុកច្រៀង​ល្បីឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស​លោក​សុខ ជំនោ ឯណោះ​វិញ​ក៏បាន​បញ្ចេញ​សារ​សម្ដែង​អារម្មណ៍​សោកស្ដាយ​នៅ​លើ​បណ្ដាញ​ស​ង្គ​មហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា បើសិន​ជា​ការ​ពិតមែន​: ខ្ញុំ​សូម​បង្ហាញ​ភាព​សោកស្ដាយ​ចំពោះ ពេជ្រ​សោភា ក្នុង​ការ​សម្រេច​ចិត្ត​នេះ តែ​មិន​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​ចាកចេញ​ទេ គឺ​ស្ដាយ​ចំពោះ ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ក្នុង​កំឡុង​៤​ឆ្នាំ​ចុង​ក្រោយនេះ ទាំង​ការ​ខំ​ទាក់ទង​អ្នក​ខាងក្រៅ អ្នកនិពន្ធ​ភ្លេង ផ្តល់​ឱកាស​ឲ្យ​ក្មេងៗ អ្នក​Rap (​រ៉េ​ប​) បង្កើត​ក្រុម​រាំ ចំណាយ​ផ្ទាល់ខ្លួន​។



លោក សុខ ជំនោ បាន​និយាយ​បញ្ជាក់​ថា ​មិនមែន​តែ ពេជ្រ សោភា តែ​អ្នក​ផ្សេង​ក៏​បាន​និង​កំពុង​ប្រឹង​បែបនេះ​។ ខ្ញុំ​សង្ឃឹមថា ពេជ្រ សោភា នឹង​មាន​គោលការណ៍​ច្បាស់លាស់​លើ​អាជីព​សិល្បៈ ជា​ពិសេ​ស​នឹង​បង្ហាញ​ភាព​ជោគជ័យ​ចំពោះ​ដួងវិញ្ញាណ​ឪពុក​របស់​នាង ដែល​នាង​តែង​បាន​បង្ហាញ​អារម្មណ៍​តាម​ហ្វេ​ស​ប៊ុ​គ​ក្នុង​គ្រា​បាត់បង់​អ្នកមានគុណ​។ សោភា ក៏​ដូច​ខ្ញុំ ហង្ស​មាស​ជា​កន្លែង​ដែល​ផ្តល់​ឱកាស​សម្រាប់​ថ្ងៃនេះ តែ​ទាស់​ត្រង់​ខ្ញុំ​មាន​ស្ទឹង​សង្កែ​ជា​ចំណុច​ចាប់ផ្តើម​។ (​រវាង​សាច់​និង​បន្លែ បើ​ស្ល​កកូរ បន្លែ​មានតម្លៃ​ជាង​សាច់​) / សជន​៕


7-12-2015H2


7-12-2015H


7-12-2015H3




ងួន ចាន់​ដេ​វិត ប្រកាស​ចាកចេញ​ពី​ហង្ស​មាស​តាម ពេជ្រ សោភា ឯ​កវី សុខ ជំនោ បាន​ត្រឹម​សោក​ស្ដាយ​

Post a Comment

0 Comments

Close Menu