Ad Code

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ស្រូវ និង​ចុះ​ជួយ​ច្រូត​ស្រូ​វ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធ្លក​វៀន​

​កំពង់ឆ្នាំង​ ៖ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ថ្លែង​ថា​ “ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ដោយ​បានឃើញ​បងប្អូន​ប្រជាកសិករ​ទទួល​បាន​ទិន្នផល​ខ្ពស់​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ឆ្នាំនេះ ហើយ​នេះ​ក៏​ដោយសារ​បងប្អូន​បាន​យល់ដឹង និង​ទទួល​យក​តាម​ការណែនាំ​របស់​មន្ទីរ​កសិកម្ម​ខេត្ត ដែល​តែងតែ​ពន្យល់ និង​បង្ហាត់បង្រៀន​អំពី​ការ​ដាំដុះ​ដំណាំ​ស្រូវ ដោយ​យ​កែប្រែ​ពី​ការ​ដាំ​ស្រូវធ្ងន់ មក​ដាំ​ស្រូវ​កណ្ដាល​វិញ​” ។​


ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន មានប្រសាសន៍​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១៥ ​ក្នុង​ពេល​ដឹក​នាំ​ក្រុម​ការងារ​ចុះ​មក​ត្រួតពិនិត្យ​ការ​ប្រមូល​ស្រូវ និង​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រ​ខ្លូត ឃុំ​ធ្លក​វៀន ស្រុក​សាម​គ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​



​នៅ​ក្នុងពេល​នោះ​ដែរ ឯកឧត្តម​ក៏បាន​សួរ និង​បាន​ស្តាប់​ចម្លើយ​ស្ត្រី​ប្រជាកសិករ និង​ជា​ម្ចាស់​ស្រែ​ឈ្មោះ ម៉ម យួន អាយុ​៧០​ឆ្នាំ បាន​និយាយ​ឲ្យ​ដឹង​ថា​ ឆ្នាំមុន​ក្រុម​គ្រួសារ​គាត់​បាន​ធ្វើ​ស្រូវធ្ងន់​មិនបាន​ទទួលផល​ទេ ដោយ​សារ​តែ​គ្មាន​ទឹក​គ្រប់គ្រាន់​នៅ​ចុងរដូវ។ ​ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ​ដោយសារតែ​មាន​កា​រ​ណែនាំ​ពី​មន្ទីរ​កសិកម្ម​ខេត្ត និង​កសិកម្ម​ស្រុក ក្រុម​គ្រួសារ​គាត់​បាន​ផ្លាស់ប្ដូរ​មក​ធ្វើ​ស្រូវ​កណ្ដាល​វិញ ទើប​ទទួល​បាន​ទិន្នផល​ល្អ​ពេញចិត្ត​បែបនេះ។ ស្ត្រី​ជា​ម្ចាស់​ស្រែ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ ដែល​បាន​ចុះ​មក​ជួយ​ច្រូតស្រូវ​របស់​ក្រុម​គ្រួសា​គាត់​នៅ​ពេល​ព្រឹក​នេះ ដែល​ជា​ធម្មតា បើ​គ្មាន​ការ​ជួយ​ច្រូត​បែបនេះ​ទេ ​ក្រុម​គ្រួសារ​របស់​មាន​គ្នា​តែ​២​នាក់ អាច​ច្រូតស្រូវ​១​ហិកតា​នេះ​ហើយ ក្នុង​រយៈពេល ២​ទៅ​៣​ថ្ងៃ​ឯណោះ។

​ ​

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​ការិយាល័យ​កសិក​ម្ម​ស្រុក​ឲ្យ​យកចិត្តទុកដាក់​ចុះ​អប់រំ​ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត​ក្នុង​ការ​ផ្លាស់ប្ដូរ​ពី​ទម្លាប់​ការ​ធ្វើ​ស្រូវធ្ងន់​មក​ធ្វើ​ស្រូវ​កណ្ដាល ឬ ស្រូវស្រាល​វិញ ព្រោះថា​ ការ​កែប្រែ​ទម្លាប់​បែបនេះ គឺ​ដើម្បី​សម្របសម្រួល​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ ដែល​កំពុង​កើតឡើង​សព្វ​ថ្ងៃ​នេះ។



ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ក​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា​គិត​ត្រឹម​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ប្រជាកសិករ​បាន​ប្រមូល​ផល​ស្រូវ​បាន​ជាង​៣​ម៉ឺន​ហិកតា​ហើយ ​នៅ​លើ​ផ្ទៃដី​ដែល​អនុវត្តន៍​បាន​ចំនួន​១២៥០៨១​ហិកតា ស្មើនឹង​២៧ ភាគរយ ដោយ​ទ​ទួលផល​បានជា​មធ្យម ២​តោន​៦០០​គីឡូក្រាម ក្នុង​ហិកតា។ ចំណែក​ស្រូវប្រាំង​មកដល់​ថ្ងៃនេះ​ធ្វើ​បា​ន​ជាង​១៦. ០០០​ហិកតា​ហើយ លើ​ផែនការ​ចំនួន​២៩. ៧០០​ហិកតា ស្មើនឹង​៦៧​ភាគរយ​។


ដោយឡែក​ការ​សភាពការណ៍​ទឹក​ស្រោចស្រព​ស្រូវប្រាំង​គឺ​ធានា​បាន​ល្អ​មិនទាន់​មានការ​ប្រឈម​នៅ​ឡើយ​ទេ​៕


7-12-2015d4


7-12-2015d6


7-12-2015d3


7-12-2015d2


7-12-2015d1


7-12-2015d



ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ស្រូវ និង​ចុះ​ជួយ​ច្រូត​ស្រូ​វ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធ្លក​វៀន​

Post a Comment

0 Comments

Close Menu