ភ្នំពេញ ៖ យោងតាម របាយការណ៍ប្រចាំឆ្នាំរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលរស្មីកម្ពុជាទទួលបាននាវេលាម៉ោង១១ព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៥នេះបានឲ្យដឹងថា ឆ្នាំ២០១៥ កន្លងទៅនេះកងរាជអាវុធហត្ថបានបង្ក្រាបករណីជួញដូរ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀនបាន៥ករណីស្មើនឹង១៨៥លើកឃាត់ខ្លួនមនុស្ស៦៦៩នាក់(ស្រី៧៩នាក់) និងដកហូតវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់។
មន្ត្រីអាវុធហត្ថរាជធានីបានបញ្ជាក់ពីរបាយការណ៍សង្ខេបចុះថ្ងៃទី៣១ ធ្នូឆ្នាំ២០១៥ឲ្យដឹងថា ក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបែងចែកជា៤ប្រភេទ គឺ១-ករណីជួញដូរគ្រឿង ញៀនបង្ក្រាបបាន៩៣លើកឃាត់មនុស្ស១៦៤នាក់ស្រី១៨នាក់ ២-ករណីរក្សាទុកគ្រឿងញៀនបង្ក្រាបបាន១១លើកឃាត់មនុស្ស១៦នាក់ស្រី២នាក់ ៣-ករណីចាត់ចែងឲ្យប្រើប្រាស់គ្រឿងញៀនបង្ក្រាបបាន៤លើកឃាត់មនុស្ស១៦នាក់ស្រី ៥នាក់និង៤-ករណីប្រើប្រាស់គ្រឿងញៀនបង្ក្រាបបាន៧២លើកឃាត់មនុស្ស ៤៦៧នាក់ស្រី៥៤នាក់។
មន្ត្រីដដែលបានបន្តថា ក្នុងកិច្ចប្រតិបត្តិការរយៈពេលមួយឆ្នាំនេះ អាវុធហត្ថដកហូតបានវត្ថុតាង ៖ ថ្នាំញៀនក្រាមពណ៌ស៩១០កញ្ចប់ស្មើនឹង ២០៩៧,៥៨ក្រាម,ជញ្ជីងថ្លឹងថ្នាំញៀន៣៥ ,ថ្នាំគ្រាប់WY៧៤៩គ្រាប់,ថ្នាំពណ៌ផ្កាឈូក៤៣គ្រាប់,ថ្នាំពណ៌លឿង១១គ្រាប់,ទូដែកមួយ,ម៉ាស៊ីនរាប់លុយមួយ, ប្រដាប់អ៊ុតថង់មួយ,លុយខ្មែរ៥លាន៩២០ពាន់៩០០រៀល,លុយអាមេរិក ៨៣៩ដុល្លារ,ម៉ូតូ៣៦គ្រឿង,ទូរស័ព្ទ២៦៦គ្រឿង,កាំភ្លើង៥ដើម,គ្រាប់កាំភ្លើង៥៧គ្រាប់,គ្រាប់បែកដៃមួយ,នាឡិកា១៧,ខ្សែដៃ២ខ្សែ,ខ្សែក៤ខ្សែ,ចិញ្ចៀន៨វង់, កាំបិត២១,ដាវ២០,ពូថៅ២,កន្ត្រៃ១៥,ញញួរ៣,កាបូប៦២,អត្តសញ្ញាណប័ណ្ណ២,សម្ភារ:កាច់សោម៉ូតូ៤,អាយកូមមួយ,កំណាត់ដែក៧និងថង់ប្លាស្ទីកប្រដាប់ប្រើប្រាស់មួយចំនួនធំ។
មន្ត្រីអាវុធហត្ថបន្តទៀតថា លទ្ធផលបង្ក្រាបបានអាវុធហត្ថបានបញ្ជូនទៅតុលាការ៦៥៤នាក់ស្រី៧៩នាក់,បញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ៩នាក់,បញ្ជូនទៅមជ្ឈមណ្ឌលកែប្រែខេត្តបាត់ដំបង៤នាក់និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ២ នាក់។ ក្នុងនោះដែរការិយាល័យប្រឆាំងគ្រឿងញៀនម្ចាស់ការបង្ក្រាប៤ករណីលើ៣២លើកឃាត់មនុស្ស១៩០នាក់ស្រី១៦នាក់និងសហការបង្ក្រាប៥ករណីលើ១៥៣លើកឃាត់មនុស្ស៤៧៩នាក់ស្រី៦៣នាក់៕
ក្នុងឆ្នាំ២០១៥អាវុធហត្ថរាជធានីបង្ក្រាបករណីគ្រឿងញៀន១៨៥ លើកឃាត់មនុស្ស៦៦៩នាក់
0 Comments