ភ្នំពេញ ៖ តារាហ្វេសប៊ុក នឹងជាតារាសម្តែង Pey Pey Dy ថ្មីៗនេះ បានបង្ហោះឃ្លីបវីដេអូធ្វើការរិះគន់ចំៗចំពោះបុគ្គលិកលក់សំបុត្ររថយន្តក្រុងCTT ដែនប្រើពាក្យសម្តីមិនសមរម្យជាមួយអតិថិជនជាភ្ញៀវ។ ពិសេសក៏បានកើតឡើងលើខ្លួនលោកផ្ទាល់តែម្តងកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងមកនេះ។
តាមរយៈឃ្លីបវីដេអូដែល ត្រូវបានបង្ហោះនៅលើហ្វេសប៊ុកថ្មីៗនេះពីសំណាក់តារាមានចរិតបែបមនុស្សភេទទី៣ Pey Pey Dy បាននិយាយថា លោកនិងមិត្តភក្តិ៣នាក់ផ្សេងទៀតបានទិញសំបុត្ររថយន្តក្រុងខាងលើដើម្បីធ្វើដំណើរចេញទៅកំសាន្តនឹងឆ្លងឆ្នាំនៅក្រុងកំពង់សោម(ម៉ោងចេញដំណើរ៧និង៣០ នាទីព្រឹក)ថ្ងៃទី៣១ខែធ្នូ។
ប៉ុន្តែនាព្រឹកថ្ងៃដែលត្រូវចេញទៅនោះ លោកហាក់មានភាពយឺតបន្តិច ព្រោះត្រូវស្ទុះចរាចរណ៍ហេតុនេះក៏បានទូរស័ព្ទទៅភ្នាក់ងារក្រុមហ៊ុនដើម្បីសុំពន្យារពេលឬសុំឲ្យចាំបន្តិច តែជាការហួសចិត្តស្រាប់តែបុគ្គលិកដែលទទួលទូរស័ព្ទម្នាក់នោះ បាននិយាយដោយប្រើសម្ភីគំរួសគំរើយស្រែកសម្លុតខ្លាំងៗឲ្យលោក ដោយខ្វះសីលធម៌។ មិនតែប៉ុណ្ណោះពេលដែលលោកខំព្យាយាម ដើម្បីទៅឲ្យទាន់ម៉ោងហើយនោះក៏នូវតែរងនូវការស្ដីបន្ទោសឲ្យពីបុគ្គលក្រុមហ៊ុនមួយនេះផងដែរ។
តារាហ្វេសប៊ុក Pey Pey Dy បាននិយាយទៀតថា រឿងកាន់តែហួសចិត្តជាងនេះទៀតនោះមិនត្រឹមតែលោកម្នាក់ទេ ដែលត្រូវរងការស្ដីបន្ទោស សូម្បីតែអតិថិជនផ្សេងទៀត ដែលបានទិញសំបុត្រធ្វើដំណើរជាមួយក្រុមហ៊ុនរថយន្តក្រង CTTក៏ទទួលដូចគ្នា និងលោកដែរ គឺសុទ្ធតែត្រូវទទួលរងការស្ដីបន្ទោសឲ្យស្ទើរគ្រប់គ្នាដោយសារតែកំហុសយឺតយ៉ាវពេលបន្តិចបន្តិចសោះ។ ដោយឡែកសម្រាប់តម្លៃសំបុត្ររថយន្តវិញ ក៏មានលក្ខណៈខុសគ្នាដែរដោយខ្លះ ៨ ដុល្លារ និងខ្លះទៀត ៩ ដុល្លារ ចំណែកលោកនិងមិត្តភក្តិវិញគឺ១០ ដុល្លារ។
Pey Pey Dy បានថ្លែងបែបនេះថា ខ្ញុំអត់យល់ហេតុអ្វីជិះឡានជាមួយគ្នាតែមួយសោះតម្លៃខុសគ្នារហូតទៅដល់៣ប្រភេទយ៉ាងនេះវិញ។ ដោយមើលទៅដូចជាមានស្ថានភាពអាប់អួពេក ខ្ញុំនឹងមិត្តភក្តសរុបទាំងអស់មានគ្នា៤នាក់ ក៏បានសម្រេចចិត្តឈប់ជិះរថយន្តមួយនេះ ហើយក៏បានហៅម៉ូតូកង់បីជិះត្រឡប់ទៅយករថយន្តខ្លួនឯងជិះវិញ ព្រោះវាអាចស្រួលចិត្តជាងនេះ៕
Pey Pey Dy រិះគន់ចំៗក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរCTT
0 Comments