ឧត្តរមានជ័យ ៖ យ៉ាងហោចណាស់មានមនុស្សប្រុសចំនួន២នាក់ បានរងរបួសធ្ងន់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ ក្នុងលក្ខណៈផ្ទុយទិសគ្នា ពីត្បូង ទៅជើង បណ្តាលឲ្យមនុស្សរបួសធ្ងន់ចំនួន២នាក់ កាលពីវេលាម៉ោង១៩និង១៥នាទី យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ៦៨ ចំនុចទល់មុខផ្ទះលោកភាព ប៊ុនណារិទ្ធ ស្ថិតនៅក្នុងភូមិតាប៉ែនឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការនោះរួមមាន១/ឈ្មោះ អ៊ុន សុខៈ អាយុ៤២ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (មុខរបរនាក់កាសែត របួសធ្ងន់ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាវេវអេះ ស៊េរី០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ២/ឈ្មោះ ឈាន ស្នា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរធ្វើស្រែ របួសធ្ងន់ បើកបរ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ1B-0133 ឧត្តរមានជ័យ នាក់រួមដំណើរ២នាក់គ្មានគ្រោះថ្នាក់អ្វីទេ។
សមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ស្រុកចុងកាល់ បានឲ្យដឹងទៀតថា នាក់របួសទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ហើយសម្ភារៈទាំង២គ្រឿងត្រូវបាន ជំនាញចរាចរណ៍ស្រុក ដកហូតមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលពង្រ រង់ចាំដោះស្រាយគ្នា៕
ម៉ូតូបុកម៉ូតពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់
0 Comments