Ad Code

ជនសង្ស័យ​០២​នាក់ ក្លែងខ្លួន​ជា​កងទ័ព​ដើរ​សុំ​លុយ​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ស្លៀកពាក់​ឯកសណ្ឋាន​ជា​កងទ័ព ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ ខណ្ឌ​ទួលគោក​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ពួកគេ​ដើរ​សុំ​លុយ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ។​


ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ នា​ថ្ងៃ​ទី​០១​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ​ផ្លូវ​២២១​កែង​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌ​ទួលគោក។


ជនសង្ស័យ​ទាំង​០២​នាក់​ ទី​១-ឈ្មោះ កើ រ​នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​គីឡូ​លេខ​៩ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ (​ស្លៀកពាក់​សំលៀកបំពាក់​បារ៉ា​ពាក់​សក្ដិ​៥​ក្លែងក្លាយ​)។ ទី​២-ឈ្មោះ គង់ ប៊ុនធឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ (​ស្លៀកពាក់​អាវ​បារ៉ា មិន​មាន​សក្ដិ​ទេ​)។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​ទាំងពីរ​នាក់​បាន​ចេញពី​គោលដៅ​ស្នាក់នៅ​រៀងខ្លួន​ ដោយ​បាន​មក​ជួប​គ្នា​នៅមុខ​មន្ទីរពេទ្យ​១៧៩ ក៏បាន​បបួលគ្នា​ដើរ​សុំ​លុយ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​តាំង​ពីមុខ​មន្ទីរពេទ្យ​១៧៩​ រហូតមកដល់​ផ្លូវ​២២១​ កែង​១២២ ទើប​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អង្គភាព​តែម្ដង។


បើ​យោង​តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យ ឈ្មោះ កើ រ​នី ភេទ​ប្រុស បាន​ឲ្យ​ដឹង​ថា​ ពីមុន​រូបគេ​ជា​យោធា​នៅ​វរៈ​សេនា​តូច​១៤៥ ឈរជើង​នៅ​ថ្មដា ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​អង្គភាព​បាន​ចាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៧៩ ​រហូតមកដល់​បច្ចុប្បន្ន​ មិនបាន​វិល​ចូល​អង្គភាព​វិញ​អស់​រយៈពេល​៥​ទៅ​៦​ឆ្នាំ​មក​ហើយ។


មួយទៀត​នោះ បើ​យោង​តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ គង់ ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា ពី​មុន​រូបគេ​ជា​យោធា​នៅ​បន្ទាយលង្វែក ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ អង្គភាព​បាន​ចាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៧៩​ដែរ​ រហូតមកដល់​បច្ចុប្បន្ន​មិនបាន​វិល​ចូល​អង្គភាព​វិញ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ។


សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​ការសាកសួរ​ ជន​ទាំងពីរ​នាក់​ដែល​ស្លៀកពាក់​យោធា​ដើរ​សុំ​លុយ​គេ​នេះ​មិន​មាន​ឯកសារ​ដែល​បញ្ជាក់​ថា​ខ្លួន​ជា​យោធា​នោះ​ទេ ហើយ​ក្រោយ​មក​ទៀត​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទួលគោក​ក៏បាន​នាំទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​ទៀត៕


Pisey-2015-12-03-full-a91


Pisey-2015-12-03-full-a96



ជនសង្ស័យ​០២​នាក់ ក្លែងខ្លួន​ជា​កងទ័ព​ដើរ​សុំ​លុយ​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​

Post a Comment

0 Comments

Close Menu