Ad Code

លោក សួន បវរ​ នាំ​យក​អំណោយ​ និង​ផ្ទះ​មួយ​ខ្នង​ប្រគល់​ជូន​ជន​ក្រីក្រ​​៥​គ្រួសារ​ក្នុងស្រុក​ម៉ាឡៃ​

​បន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​ លោក សួន បវរ​ អភិបាលរង​ខេត្ត​បន្ទាយ​មានជ័​យ​ និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ សម្ភារៈ​ប្រើ​ប្រាស់​ ​ថវិកា​មួយ​ចំនួន​ធំ​ និង​ផ្ទះ​មួយ​ខ្នង​ទៅ​ចែក​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​កូន​ពិការ និង​ជន​ក្រីក្រ​មាន​ជំងឺ​ប្រចាំ​កាយ​៥​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ដែល​សព្វថ្ងៃ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង។


​លោក ​សួន​ បវរ​ បាន​និយាយ​ថា ​ជន​ក្រីក្រ​ និង​ជន​ពិការ​គ្មាន​ទីពឹង​ទាំង​៥​គ្រួសារ​នោះ​១​មានឈ្មោះ នូ ណូ​ត មេម៉ាយ​កូន​៤​នាក់ រស់នៅ​ភូមិ​បល្ល័ង្ក ​ស្រុក​ម៉ាឡៃ ​២​មានឈ្មោះ គួ​យ ឈី​ន មេម៉ាយ​កូន​៣​នាក់ រស់នៅ​ភូមិ​ទំនប់​នារី​ ៣​មានឈ្មោះ ម៉ាត់ ស៊ីន កូន​៤​នាក់ រស់នៅ​ភូមិ​តា​គង់​ ៤​មានឈ្មោះ ពយ សំអា​ត កូន​៤​នាក់ រស់នៅ​ភូមិ​តា​គង់​ ៥​មានឈ្មោះ ពយ គីម​ស កូន​៣​នាក់ រស់នៅ​ភូមិ​តា​គង់​ទាំង​៥​គ្រួសារ​រស់នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។


​លោក​ សួន​ បវរ​ បាន​និយាយ​បន្ត​ទៀត​ថា ​ក្នុង​ការ​សួរសុខទុក្ខ​នេះ​លោក​បាន​ផ្តល់​ថវិកា​មួយ​គ្រួសារ ៥០០០០​រៀល អង្ករ​២០​គីឡូក្រាម ស្ករ ទឹក​ស៊ីអ៊ីវ ទឹកត្រី ត្រីខ មី សារុង អាវ ភួយ ឆ្នាំង​ដាំបាយ កន្ទេ​ល រួច​បាន​ប្រគល់​ផ្ទះ​មួយ​ខ្នង​ដល់​ស្ត្រី​មេម៉ាយ កូន​ពិការ រស់នៅ​ភូមិ​បល្ល័ង្ក ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយមានជ័យ​ ដែល​គ្មាន​ទីពឹង​ផង​ដែរ​។​


លោក​បាន​បញ្ជាក់​ទៀត​ថា ​ក្នុងនាម​លោក​ជា​អភិបាលរង​ខេត្ត​តំណាង​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក​តែងតែ​យកចិត្តទុកដាក់​ដល់​ជន​ក្រីក្រ ពិការ និង​គ្មាន​ទីពឹង ទូទាំង​ខេត្ត លោក​តែង​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​ជូន​ដល់​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផ្ទាល់ដៃ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ក្រៅពី​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការងារ​សង្គម​៕


3-12-2015a



លោក សួន បវរ​ នាំ​យក​អំណោយ​ និង​ផ្ទះ​មួយ​ខ្នង​ប្រគល់​ជូន​ជន​ក្រីក្រ​​៥​គ្រួសារ​ក្នុងស្រុក​ម៉ាឡៃ​

Post a Comment

0 Comments

Close Menu