ភ្នំពេញ ៖ ជនញៀនថ្នាំម្នាក់បានកាន់កាំបិតរត់ឡើងផ្ទះគេ បង្កការភ័យខ្លាចដល់ម្ចាស់ផ្ទះ រួចក៏អាជ្ញាធរខណ្ឌដូនពេញចុះជួយអន្តរាគមន៍ពីសំណាក់ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌបានចុះចាប់បង្ក្រាបជនញៀនថ្នាំរូបនោះទាន់ពេលមុនពេលធ្វើសកម្មភាពលើម្ចាស់ផ្ទះ។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពី១៧និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នៅផ្ទះលេខ៤A ផ្លូវ២៦៤ កែង ផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
អាជ្ញាធរបានឲ្យដឹងថា ជនញៀនថ្នាំដែលត្រូវចាប់បង្ក្រាបទាន់ពេលនោះឈ្មោះ វណ្ណា ឆើត ភេទប្រុស អាយុ២៧ឆ្មាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ត្រូវបានដកហូតវត្ថុតាងកាំបិតចំនួន២នៅក្នុងដៃផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីមានជនញៀនថ្នាំម្នាក់បានកាន់កាំបិតចំនួន០២នៅក្នុងដៃរត់ឡើងផ្ទះលេខ៤A ផ្លូវ២៦៤ កែងផ្លូវ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញបង្កការភ័យខ្លាចដល់ក្រុមគ្រួសារម្ចាស់ផ្ទះនោះ ដោយទទួលបានពីព័ត៌មាននោះភ្លាមលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានចុះទៅដល់ទីនោះភ្លាមៗ និងដឹកនាំបញ្ជាកម្លាំងធ្វើការឃាត់ខ្លួនជនញៀនថ្នាំរូបនោះ ព្រមទាំងដកហូតវត្ថុតាងកាំបិតចំនួន០២ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីបញ្ជូនទៅមណ្ឌលកែប្រែឧកាសខ្ញុំ៕
ជនញៀនថ្នាំម្នាក់កាន់កាំបិត២រត់ឡើងផ្ទះប្រជាពលរដ្ឋ បង្កការភ័យខ្លាច
0 Comments