Ad Code

មន្ត្រី​សង្ឃ​កោះ​ប្រជុំ​រក​មូលហេតុ ដែល​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ យក​ព្រះពុទ្ធ​រូប​ជាច្រើន​អង្គ​ទម្លាក់​ចូល​ទឹក​ស្អុយ

ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​​ទី​​៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ មន្ត្រី​សង្ឃ​បាន​កោះ​ប្រជុំ​រក​មូលហេតុ ដែល​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម យក​ព្រះពុទ្ធ​រួប​ជាច្រើន​អង្គ ទម្លាក់​ចូល​ទឹក​ស្អុយ​ នៅ​វត្ត​ស្ទឹងមានជ័យ។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្ឃ​នោះ​រួមមាន​ខាង​មន្ទីរ ធម្មការ​រាជធានី​ភ្នំពេញ អនុ​គណៈកម្មការ វត្ត​ស្ទឹងមានជ័យ​រួម​នឹង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួនទៀត។


សេចក្ដីរាយការណ៍​បន្ត​ថា ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​យក​ព្រះ​ពុទ្ធរូប​ជាច្រើន​អង្គ ទម្លាក់​ចូលក្នុង​ទឹកស្អុយ​នេះ ជា​សមាជិក​សមាគម​ សង្ឃ​វត្ត​សាមគ្គី​រង្ស៊ី ក្នុង​វត្ត​ស្ទឹងមានជ័យ ហើយ​រហូតមកទល់ ពេលនេះ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ​។ ក្នុងការ​កោះ​ប្រជុំ​នោះ ព្រះសង្ឃ​ដែល​បង្ក​នោះ​មិន​ចូលរួម​ទេ ដោយសារ​តែ​មាន​សមាគម​​ កម្ពុជា​ក្រោម និង​សង្ឃ កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី និង​មាន​សមាជិក បក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​រារាំង មិន​ឲ្យ​លោក​នៅ​កុដិ​លេខ​៤៣ នោះ​ចូល ព្រោះ​ខ្លាច អាជ្ញាធរ និង​មន្ត្រី សង្ឃ​ចាប់​លោក​ផ្សឹក។


គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ព្រះ​ពុទ្ធរូប​ជាច្រើន​អង្គ ដែល​ព្រះ​ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ​នោះ ត្រូវបាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ គង់នៅ​កុដិ​លេខ​៤៣ វត្ត​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ យក​ទៅ ទម្លាក់​ចូលក្នុង​ទឹកស្រះ​ស្អុយ ដោយ​មិនដឹង​ពី​មូលហេតុ​។ ករណី​នេះ​នាំ​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​ដល់​យាយជី តាជី សិស្ស និង​និស្សិត ដែល​ស្នាក់​នៅ​ក្នុង វត្ត​ស្ទឹងមានជ័យ​។ ចំពោះ​ហេតុការណ៍​ខាង​លើ​នេះ ទាំង​ប្រជាពលរដ្ឋ យាយជី តាជី ព្រះសង្ឃ និង​សិស្ស​និស្សិត ដែល​គង់ និង​ស្នាក់នៅ វត្ត​ស្ទឹងមានជ័យ​ស្នើសុំ​ឲ្យ ខាង​ក្រសួង​ធម្មការ និង​អាជ្ញាធរ មូលដ្ឋាន ធ្វើការ​សួរនាំ និង​ចាត់វិធានការ​ទៅតាម​ច្បាប់​សាសនា​ផងដែរ៕


M06-12-15-d6


M06-12-15-d5


M06-12-15-d4


M06-12-15-d3


M06-12-15-d2



មន្ត្រី​សង្ឃ​កោះ​ប្រជុំ​រក​មូលហេតុ ដែល​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ យក​ព្រះពុទ្ធ​រូប​ជាច្រើន​អង្គ​ទម្លាក់​ចូល​ទឹក​ស្អុយ

Post a Comment

0 Comments

Close Menu